adverise with khmeread Untitled 1

ប្រសិនបើ​លោកអ្នក​មាន​ចង្កា​ព្រែក លោកអ្នក​ច្បាស់​ជា​ចង់​អាន​អត្ថបទ​នេះ​!

    ​តើ​លោក​អ្នកមាន​ចង្កា​ព្រែក និង​ដឹងថា​វា​មានន័យ​ដូចម្តេច​ទេ​? អត្ថបទ​នេះ​នឹង​ប្រាប់​លោកអ្នក​អំពី​មូលហេតុ​កើត​ចង្កា​ព្រែក អត្ថន័យ​របស់​វា និង បុគ្គលិកលក្ខណៈ​របស់​មនុស្ស​ចង្កា​ព្រែក​។ 

​    ​ទោះបី​មនុស្ស​ភាគច្រើន ជាពិសេស​ស្ត្រី​ចង្កា​ព្រែក​មិន​ចូលចិត្ត​មាន​ចង្កា​ព្រែក ប៉ុន្តែ​វា​ពិតជា​គួរឱ្យ​ទាក់ទាញ​ណាស់​។ បុគ្គលិកលក្ខណៈ​របស់​មនុស្ស​ចង្កា​ព្រែក​ក៏​គួរឱ្យ​ចាប់អារម្មណ៍​ដែរ​។ 

​    ​មាន​មនុស្ស​ល្បី​ច្រើន​នាក់​ណាស់​ដែលមាន​ចង្កា​ព្រែក ដូចជា Sandra Bullock, Russell Crowe, John Travolta, Jessica Simpson ។​ល​។ ដូច្នេះ​គ្មាន​អ្វីដែល​ត្រូវ​ខ្មាស់​គេ​ដែលមាន​ចង្កា​ព្រែក​នោះទេ ព្រោះ​វា​មើលទៅ​ស្អាត​ទៅវិញ​ទេ និង​ធ្វើឱ្យ​លោកអ្នក​កាន់តែ​គួរឱ្យ​ចាប់អារម្មណ៍​។ 

​    ​* ហ្សែ​ន​និង​ចង្កា​ព្រែក​
​    ​ស្នាម​ព្រែ​កលើ​ចង្កា​អាច​បង្កឡើង​ដោយ​ហ្សែ​ន​។ សាច់ដុំ Mentalis មិនអាច​ភ្ជាប់​ចង្កា​ឱ្យ​រាប់ស្មើ​បាន ជាហេតុ​ធ្វើឱ្យ​វា​សល់​ចន្លោះ​។ ប៉ុន្តែ​ហ្សែ​ន​មិន​មានន័យថា​កូន​របស់​អ្នកនឹង​ស្នង​ចង្កា​ព្រែក​ពី​លោកអ្នក​ដោយ​ស្វ័យប្រវត្តិ​នោះឡើយ ព្រោះ​ហ្សែ​ន​ចង្កា​ព្រែក​ត្រូវតែមាន​ច្រើន​លើសលប់​ទើប​អាច​កូន​កើតមក​មាន​ចង្កា​ព្រែ​កបាន​។ 

​    ​ទោះបី​លោកអ្នក​មាន​ចង្កា​ព្រែក ក៏ប៉ុន្តែ​ឪពុកម្តាយ​ប្រហែលជា​ពុំមាន​ចង្កា​ព្រែក​ទេ​។ នេះ​មានន័យថា សាច់ញាតិ​ដទៃទៀត​មួយចំនួន​អាចមាន​វា​ដែរ​។ ឆ្លងកាត់ ៥ ជំនាន់​ទើប​លោកអ្នក​អាចមាន​គ្រួសារ​ដែលមាន​ចង្កា​ព្រែក​ម្នាក់​។ 

​    ​* តើ​ចង្កា​ព្រែក​មាន​ឥទ្ធិពល​អ្វី​លើ​បុគ្គលិកលក្ខណៈ​របស់​អ្នក​?
​    ​មនុស្ស​ចង្កា​ព្រែក​ជា​ប្រភេទ​មនុស្ស​ដែល​ចូលចិត្ត​ឱ្យគេ​ចាប់អារម្មណ៍​។ មនុស្ស​គ្រប់គ្នា​តែង​ចង់​នៅក្បែរ​ខ្លួន​មនុស្ស​ចង្កា​ព្រែក​ដោយសារតែ​ពួកគេ​គួរឱ្យ​ចង់​រាប់អាន​និង​ផ្តល់​ភាព​រីករាយ​ដល់​ពួកគេ​។ 

​    ​មនុស្ស​ចង្កា​ព្រែក​ពូកែ​ញ៉ែ​គេ​ណាស់ ហើយ​ទោះជា​ពុំ​ចេះ​ញ៉ែ​ក៏​រូបសម្បត្តិ​របស់គេ​នៅតែ​អាច​ទាក់ទាញ​ដៃគូ​ផ្ទុយ​ភេទ​បានដែរ​។ ហើយ​សិច​ពី​ធម្មជាតិ​របស់​ពួកគេ​ក៏​ខ្លាំងក្លា​មិនធម្មតា​ដែរ​។​

​     ក្រៅពីនេះ មនុស្ស​ដែលមាន​ចង្កា​ព្រែក​ហាក់​ឆាប់​អន់ចិត្ត​ជាង​មនុស្ស​ដែល​គ្មាន​ចង្កា​ព្រែក​។ ពួកគេ​ងាយ​យំ មិន​ថា​កើត​ទុក សប្បាយចិត្ត រំភើប ឬ​ស្រឡាញ់​នោះទេ​។ 

​    ​ប៉ុន្តែ​បើ​ពួកគេ​មាន​ចង្កា​ព្រែក​ជ្រៅ​ខ្លាំង ពួកគេ​ជាម​នុស្ស​ចូលចិត្ត​ទទួល​ការចាប់អារម្មណ៍ និង​ការសរសើរ​ពី​អ្នកដទៃ ហើយ​ជាពិសេស​នោះ​គឺ​ឆាប់​រង​ការឈឺចាប់​ខ្លាំង​នៅពេល​ដៃគូ​បដិសេធ​ស្នេហ៍​។ មនុស្ស​ចង្កា​ព្រែក​ជ្រៅ​ខ្លាច​បំផុត​គឺ​ការបែកបាក់​ស្នេហ៍​។ បើ​មាន​ដៃគូ​រួមមេត្រី​វិញ នឹងមិន​ងាយ​ដោះដៃ​ពី​ពួកគេ​បាន​នោះឡើយ ដោយសារតែ​កម្លាំង​ផ្លូវភេទ​ដ៏​អស្ចារ្យ​ពី​ធម្មជាតិ​របស់​ពួកគេ​។  ប៉ុន្តែ​នេះ​មិន​មានន័យថា​ពួកគេ​ជា​មនុស្ស​ញៀន​សិច​នោះឡើយ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់