adverise with khmeread 12

សូម​បាច​អំបិល​នៅ​ជុំវិញ​ផ្ទះ នេះ​ជា​មូលហេតុ​!

​    ​ក្រៅពី​សម្រាប់​ទទួលទាន អំបិល​ត្រូវបាន​ប្រើប្រាស់​រាប់​សតវត្ស​រ៍ម​ក​ហើយ​សម្រាប់​គោលបំណង​លាង​សម្អាត​របស់​ផ្សេងៗ​ក្នុងផ្ទះ​។ អំបិល​ពុំមាន​ផ្ទុក​ជាតិពុល​អ្វី​ទាំងអស់ ហេតុ​ដូច្នេះហើយ​ទើប​មនុស្ស​បាន​ប្រើប្រាស់​វា​ដើម្បី​សម្អាត និង​កម្ចាត់​មេរោគ​ចេញពី​របស់​ប្រើប្រាស់​ផ្សេងៗ​ក្នុងផ្ទះ​។ អំបិល​មិន​ត្រឹម​តែមាន​ប្រយោជន៍​ខ្លាំង​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​មាន​តម្លៃថោក​ខ្លាំង​ទៀតផង​។ 

​    ​* ប្រើ​អំបិល​សម្រាប់​ទប់ស្កាត់​ស្រមោច​មិនឱ្យ​ចូល​ផ្ទះ​
​    ​ប្រសិនបើ​លោកអ្នក​ចង់​ទប់ស្កាត់​ស្រមោច​កុំឱ្យ​ចូល​ទូ​ដាក់​អាហារ ឬ​បង្អួច អំបិល​គឺជា​ដំណោះស្រាយ​ដ៏​ត្រឹមត្រូវ​។ រោយ​អំបិល​តាម​គ្រោងបង្អួច ឬ​កន្លែង​ផ្សេង​ដែល​ស្រមោច​ឧស្សាហ៍​លុកលុយ​។ ស្រមោច​នឹងមិន​ហ៊ាន​ចូល​កន្លែង​ដែលមាន​អំបិល​នោះឡើយ​។  

​    ​ក្រៅពី​ជួយ​ទប់ស្កាត់​ស្រមោច​មិនឱ្យ​ចូល​ផ្ទះ ចូល​ទូ ឬ​ចូល​កន្លែង​សំខាន់ៗ អំបិល​ក៏​អាច​ប្រើ​ទៅ​ត្រដុស​របស់​ផ្សេង​ឱ្យ​ស្អាត​ផងដែរ​ដូចជា​៖
​    ​- ប៉ូ​លា​គ្រឿង​លង្ហិន ប្រាក់ និង​ស្ពាន់ (​លាយ​អំបិល​ជាមួយ​ទឹកខ្មេះ​រួច​ត្រដុស​)
​    ​- សម្អាត​រថយន្ត និង បង្ហួ​ច​ផ្ទះ (​លាយ​អំបិល​ជាមួយ​ទឹក​ក្តៅ​ឧណ្ហៗ​រួច​ត្រដុស​)
​    ​- សម្អាត​កោសិកា​ងាប់​លើ​ស្បែក (​លាយ​អំបិល​ជាមួយ​ប្រេង​អូ​លីវ​រួច​ត្រដុស​)៕

adverise with khmeread
ប្រភព៖ ម៉ា​យ​ឡាយ​ស្តាយ​

អ្នកនឹងចូលចិត្ត

មតិយោបល់