នារីៗ និងសូម្បីបុរសៗដែលស្រឡាញ់ដៃខ្លួនឯង តែងជួបបញ្ហាដៃខ្មៅពេលស្ថិតក្រោមកម្តៅថ្ងៃ ឬធ្វើដំណើរកម្សាន្តចំរដូវក្តៅ។ ប៉ុន្តែសូមកុំបារម្ភ ដៃខ្មៅនឹងអាចសឡើងវិញភ្លាមៗមិនចាំថ្ងៃស្អែកឡើយ ដោយគ្រាន់តែអនុវត្តតាមវិធីខាងក្រោម។
១. ទឹកដោះគោឆៅ៖ ជាឱសថព្យាបាលដ៏អស្ចារ្យមួយ អាចសម្អាតដៃឱ្យសឡើងវិញបានភ្លាមៗដោយគ្រាន់តែត្រដុសដៃជាមួយទឹកដោះគោឆៅមួយសន្ទុះ។
២. ស្ករត្នោត ក្រូចភ្លា និង ប្រេងដូង៖ លាយគ្រឿងផ្សំទាំងនេះចូលគ្នាឱ្យសព្វ រួចលាបលើដៃជាការស្រេច។
៣. ប្រទាលកន្ទុយក្រពើ ឬ ត្រសក់៖ ត្រដុសត្រសក់ ឬប្រទាលកន្ទុយក្រពើលើស្បែកខ្មៅរយៈពេលប្រហែល ៥ ទៅ ១០ នាទី បន្ទាប់មកលាងទឹកចេញ នឹងបានដៃសស្អាតត្រឡប់មកវិញភ្លាមៗដូចចិត្ត៕
