Untitled 1

លោកអ្នក​ដែលមាន​ខ្សែ​បេះដូង​ដូច​ក្នុង​រូបភាព A និង C លើ​បាតដៃ ជា​មនុស្ស​ពិសេស​ណាស់​!

    ​ដើម្បី​ដឹង​អំពី​សារ​បង្កប់​របស់​ខ្សែ​បេះដូង​ក្នុង​បាតដៃ ដំបូង​ត្រូវ​ប្រាកដថា ខ្សែ​បេះដូង​មួយណា​នៅក្នុង​រូប​មាន​ដូច​ខ្សែជីវិត​លើ​បាតដៃ​ខាងស្តាំ​របស់​អ្នក​។​

​    ​ខ្សែ​បេះដូង​គឺជា​ខ្សែ​មួយ ដែល​ស្ថិតនៅក្រោម​ម្រាមដៃ​ចង្អុល ឬ​ម្រាមដៃ​កណ្តាល ឬ​នៅ​ចន្លោះ​ម្រាម​ទាំងពីរ (​អាស្រ័យ​លើ​ទំហំ​ដៃ​របស់​អ្នក​)​។ វា​លាតសន្ធឹង​លើ​បាតដៃ​របស់​អ្នក​រហូតដល់​ក្រោម​កូនដៃ​។ 

​    ​១. រូប A
​    ​ប្រសិនបើ​ខ្សែ​បេះដូង​ចាប់ផ្តើម​ចេញពី​ក្រោម​ម្រាមដៃ​កណ្តាល លោកអ្នក​ទំនង​មានឱកាស​ក្លាយជា​មេ​កើយ​គេ​។ លោក​អ្នកជា​មនុស្ស​ពូកែ​តាំងចិត្ត ជឿជាក់​ខ្លួនឯង ឆ្លាត និង​ទុកចិត្ត​លើ​ការសម្រេចចិត្ត​ខ្លួនឯង​។ ជួនកាល អ្នកដទៃ​យល់ថា​លោក​អ្នកជា​មនុស្ស​ចិត្តដាច់​ណាស់​។ 

​    ​២. រូប B
​    ​នៅពេល​ខ្សែ​បេះដូង​ចាប់​ផ្តើមចេញពី​ចន្លោះ​ម្រាមដៃ​កណ្តាល និង ម្រាម​ចង្អុល លោក​អ្នកជា​មនុស្ស​ដែល​ពោរពេញ​ដោយ​ការ​រិះគិត​ពិចារណា និង​មានធម៌​មេត្តា​ចំពោះ​អ្នកដទៃ​។ មនុស្ស​ជឿជាក់​លើ​ហេតុផល​របស់លោក​អ្នក និង​ទទួលយក​ហេតុផល​របស់លោក​អ្នក​ដោយ​ឥត​ប្រកែក​មួយ​ម៉ាត់​ឡើយ​។ 

​    ​៣. រូប C មាន​អត្ថន័យ​ដូចគ្នា​នឹង​រូប A ដែរ​។ 

​    ​៤. រូប D
​    ​ប្រសិនបើ​ខ្សែ​បេះដូង​ចាប់​ផ្តើមចេញពី​ចន្លោះ​ម្រាម​ចង្អុល និង​មេដៃ​ដូច​បង្ហាញ​ក្នុង​រូប D លោក​អ្នកជា​មនុស្ស​មាន​សន្តាន​ចិត្តល្អ​ពី​ធម្មជាតិ រួមជាមួយ​នឹង​គោល​បំណងល្អ និង ចិ​ត្ដ​មេ​ត្ដា​ករុណា​ចំពោះ​មនុស្សជាតិ​ដូចគ្នា​៕

ប្រភព៖ មេដា

អ្នកនឹងចូលចិត្ត

មតិយោបល់