adverise with khmeread 0

ឱសថ​ធម្មជាតិ​ដ៏​មាន​ប្រសិទ្ធភាព​នេះ​នឹង​កម្ចាត់​សាច់​ដុះ ឬ ប្រជ្រុយ​សាច់​ជា​រៀងរហូត​!

    ​មនុស្ស​ភាគច្រើន​សុទ្ធ​តែមាន​សាច់​ដុះ​តូចៗ ជួនកាល​វា​អាច​បាត់​ទៅវិញ​ដោយ​ឯកឯង ប៉ុន្តែ​សាច់​ដុះ​ខ្លះ​មិន​ងាយ​បាត់​ទៅវិញ​ឯកឯង​នោះឡើយ​។ សាច់​ដុះ​ដែល​គេ​ហៅថា Fibromas នេះ​គឺជា​ប្រភេទ​ដុំ​សាច់​ស្លូត ដែល​ដុះ​ចេញពី​ជាលិកា​ក្នុង​ស្រទាប់​ស្បែក​។ ពួកវា​មិន​បង្ក​គ្រោះថ្នាក់​ទេ ប៉ុន្តែ​ធ្វើឱ្យ​ទើសចិត្ត​។ 

​     មនុស្ស​មួយចំនួន​បាន​ប្រើ​វិធី​កម្ចាត់​ដោយ​ការព្យាបាល​តាមរយៈ​ការបាញ់​ឡាស៊ែរ ប៉ុន្តែ​នៅពេល​មាន​ឱសថ​ធម្មជាតិ​អាច​ព្យាបាល​ជាសះស្បើយ​ដូចគ្នា ហេតុអ្វី​ចាំបាច់​ទៅ​ព្យាបាល​នាំ​តែ​អស់​លុយ​ច្រើន​? 

​    ​* ទឹកខ្មេះ​ប៉ោម​
​    ​អ្នកជំនាញ​និយាយថា ទឹកខ្មេះ​ប៉ោម​ជា​ឱសថ​ធម្មជាតិ​មាន​ប្រសិទ្ធភាព​បំផុត​ដើម្បី​កម្ចាត់​សាច់​ដុះ ឬ​ប្រជ្រុយ​សាច់​។ ប៉ុន្តែ​ប្រសិនបើ​មាន​ប្រជ្រុយ​សាច់​លើ​ត្របកភ្នែក លោក​អ្នកនឹង​មិនអាច​ប្រើប្រាស់​វិធីសាស្ត្រ​នេះ​បានទេ ដូច្នេះ​សូម​ចូលរួម​សោកស្តាយ​ផង​។ 

​    ​* វិធី​ព្យាបាល​
​    ​ត្រាំ​សំឡី​ក្នុង​ទឹកខ្មេះ​ប៉ោម រួច​ពូត​វា​ចេញ​ដោយ​ទុកឱ្យ​សំឡី​នៅ​សើមៗ​បន្តិច​។ បន្ទាប់មក​យក​សំឡី​នោះ​បិត​ពីលើ​ប្រជ្រុយ​សាច់​។ បន្ទាប់មកទៀត យក​បង់​ស្អិត​បិត​ពីលើ ហើយ​ទុកចោល ១៥ នាទី​។ រួច​លាង​សម្អាត​ជាមួយ​ទឹកជា​ការ​ស្រេច​។ 

​    ​លោកអ្នក​គួរ​ធ្វើបែបនេះ ៣ ដង​ក្នុង​មួយថ្ងៃ ហើយ​ក្នុង​រយៈពេល​តែ​បួន​ប្រាំ​ថ្ងៃ​ប៉ុណ្ណោះ នឹង​លែងមាន​ប្រជ្រុយ​សាច់​តទៅ​ទៀតហើយ​៕

adverise with khmeread
ប្រភព៖ មេដា

អ្នកនឹងចូលចិត្ត

មតិយោបល់