Gettyimages 79122325

ចិត្តសាស្ត្រ​ឱ្យ​មនុស្ស​រណប​ដោយ​គ្រាន់តែ​ប្រើ "​សំឡេង​"

    ​គេ​មាន​វិធី​ធម្មតាៗ​ដើម្បីឱ្យ​មិត្ត​រួម​អាជីព​ធ្វើ​អ្វីៗ​តាម​ទំនើងចិត្ត​របស់​អ្នក និង​ធ្វើ​ឲ្យ​ពួកគេ​ស្ដាប់បង្គាប់​អ្នក ដោយ​មិនចាំបាច់​ប្រើ​អ្វី​ទៅ​សូកប៉ាន់​នោះឡើយ​។​

​    ​ជំនួស​ឱ្យ​ការនិយាយ​ទម្លាក់​សំឡេង អ្នក​ត្រូវ​និយាយ​ដំឡើង​សំឡេង​ឱ្យបាន​ខ្លាំងៗ​។ 

​    ​អ្នកស្រាវជ្រាវ​មកពី​សាកលវិទ្យាល័យ University of Illinois សាកលវិទ្យាល័យ University of British Columbia និង សាកលវិទ្យាល័យ Harvard បាន​ស្នើសុំ​អ្នកស្ម័គ្រចិត្ត​ដើម្បី​ស្ដាប់​សម្តី​របស់​មនុស្ស​តែ​ម្នាក់​ទេ តែ​ក្នុង​សំឡេង​ផ្សេងគ្នា​។​

​    ​ខណៈដែល​សំឡេង​មនុស្ស​ម្នាក់​នោះ​បន្លឺឡើង​ខ្លាំងៗ អ្នកស្ម័គ្រចិត្ត ២៧៤ នាក់​បាន​វិនិច្ឆ័យ​ពួកគេ​ថា​មាន​ឥ​ទិ្ធ​ពល មានអំណាច និង​មាន​អនុភាព​។​

​    ​ក្នុង​ផ្នែក​មួយ​ដាច់ដោយឡែក​ក្នុងការ​សិក្សា​ដដែល​នេះ អ្នកស្រាវជ្រាវ​បាន​រកឃើញថា​មនុស្ស​ឆាប់​ចុះចាញ់​ក្នុង​ការឈ្លោះគ្នា​ពេល​ស្តាប់​ឭ​សំឡេង​គំ​ហ៊​ក​ខ្លាំងៗ​។​

​    ​លោក Joey Cheng នៃ​សកល​វិទ្យាល័យ Illinois បាន​និយាយថា "​អ្វីដែល​ធ្វើឱ្យ​ខ្ញុំ​រំភើប​អំពី​ការស្រាវជ្រាវ​នោះ គឺថា​ឥឡូវ​យើង​បានដឹងថា​តើ​មនុស្ស​ប្រើ​សំឡេង​របស់ខ្លួន​របៀប​ណា​ដើម្បី​បង្ហាញ​ពី​ភាព​អាងយ៉ាង​របស់ខ្លួន​"​។​

​    ​លោក​បន្តថា "​ក្នុង​អតីតកាល យើង​ផ្ដោតលើ​រូបរាង​ខាងក្រៅ​និង​មិន​រវីរវល់​នឹង​សំឡេង​នោះទេ​។ ប៉ុន្ដែ​ការសិក្សា​នេះ​បង្ហាញ​យ៉ាងច្បាស់​ថា សំឡេង​គឺជា​របស់​ដែល​គួរឱ្យ​ចាប់អារម្មណ៍​និង​មាន​ប្រសិទ្ធភាព​សម្រាប់​ជា​ច្រក​បង្ហាញ​ពី​ជំហ​ក្នុង​ការធ្វើទំនាក់ទំនង​ដ៏​ខ្លាំង​របស់​មនុស្ស​"៕

ប្រភព៖ metro

អ្នកនឹងចូលចិត្ត

មតិយោបល់