adverise with khmeread Usb flash drive 644x373

កុំ​ធ្វើឱ្យមាន​កំហុស​នេះ បើ​អ្នក​ប្រទះឃើញ USB Drive ឥត​ម្ចាស់​

    ​USB Drive អាច​ផ្ទុក​ទិន្នន័យ​រាប់រយ​តោន ផ្ទេរ​ទិន្នន័យ​បាន​លឿន និង​មាន​លក្ខណៈ​ល្អប្រសើរ​ជាង Disc ទូទៅ​ឆ្ងាយ​ណាស់​។​

​    ​ប៉ុន្ដែ​ត្រូវ​ប្រុងប្រយ័ត្ន​! បើសិនជា​អ្នកឃើញ​ដ្រា​យ USB Drive មួយ​គ្មាន​ម្ចាស់​ឬក៏​អ្នកណាម្នាក់​ប្រគល់​វា​ឱ្យ​អ្នក​ក្នុង​បំណង​មិនល្អ បន្ទាប់មក​មិនចាំបាច់​ទៅ​រវីរវល់​នឹង USB Drive មួយ​នោះទេ​។ មិន​ថា​លោកអ្នក​ចង់ដឹងថា​ក្នុងនោះ​មាន​អ្វី​នោះឡើយ គឺ​សូមកុំ​ដោត​វា​ទៅក្នុង​កុំព្យូទ័រ​របស់​អ្នក​ឱ្យសោះ​។​

​    ​យោងតាម​ការសិក្សា​ថ្មី​មួយ មនុស្ស​ពាក់កណ្ដាល ដែល​ឃើញ​ដ្រា​យ USB Drive​ទុកចោល និង​ដោត​វា​ចូលទៅ​កុំព្យូទ័រ​របស់​ពួកគេ រួច​ចាប់ផ្ដើម​បើក​ឯកសារ​ក្នុងនោះ​មើល​។ មនុស្ស​ទាំងនោះ ៧០ ភាគរយ​នឹងមិន​បាន​ប្រុងប្រយ័ត្ន​នោះទេ មុនពេល​ដោត USB Drive នោះ​ចូល​។​

​    ​ការ​គម្រាម​គំហែង​ធំ​បំផុត​គឺ​លទ្ធភាព​នៃ​មេរោគ​នៅ​ឧបករណ៍​នោះ​។ តើ​អ្នកនឹង​ដោ​ន​ឡូត​ឯកសារ​ក្នុង email មួយ​ដែល​មិន​ស្គាល់ ដែល​បាន​ផ្ញើមក​អ្នក​ដែរ​ទេ​? ពិតណាស់​គឺ​មិនអាច​ទេ​! ចុះ​បើសិនជា​ឯកសារ​នោះ​មានភ្ជាប់​ជាមួយនឹង​មេរោគ ដែល​ធ្វើឱ្យ​កុំព្យូទ័រ​ទៅជា Botnet ឬក៏ Keylogger ដែល​អាច​ដឹង​លេខ​សម្ងាត់​និង Credit Card របស់​អ្នក តើ​អ្នកបើក​ទេ​?

​    ​វា​មិន​ខុស​អ្វី​ពី USB Drive ទេ​។ ការពិត​នឹង​អាក្រក់​ជាងនេះទៀត​។ ទង្វើ​ទូទៅ​នៃ​ការ​ដោត​ដ្រា​យ​ចូល​នេះ​គឺជា​រឿយៗ​គ្រប់គ្រាន់​សម្រាប់​មេរោគ​ផ្សេងៗ​ឆ្លង​រាលដាល និង​បង្កើត​ខ្លួន​វា​ពាសពេញ​កុំព្យូទ័រ​ដោយ​ការធ្វេសប្រហែស​របស់​អ្នក​។​

​    ​យល់​ល្អ​គួរតែ​កុំ​ដោត USB Drive នោះ​ចូល ដោយសារ​ចង់ដឹង​ចង់ឃើញ​អ្វីៗ​នៅក្នុង​នោះ​ឱ្យសោះ​៕

adverise with khmeread
ប្រភព៖ makeuseof

អ្នកនឹងចូលចិត្ត

មតិយោបល់