adverise with khmeread Samsung galaxy s6 edge on fire 3

មូលហេតុ​ដែល Samsung Galaxy S6 Edge Plus ឆេះ​ហុយ​ទ្រលោម​!

    ​អ្នកលេង Reddit ម្នាក់​បាន​ផុស​រូប​ដ៏​គួរឱ្យខ្លាច​នៃ​ទូរស័ព្ទ Samsung Galaxy S6 Edge Plus ឆេះ​ឡើង​ខ្លោច​។​

​    ​ខណៈ​ការឆេះ​ទូរស័ព្ទ​នោះ​នៅ​មិនទាន់​ដឹង​ពី​មូលហេតុ​ទេ តែ​វា​អាច​បណ្ដាលមកពី​ថ្ម​ខូច​។​

​    ​រូបភាព​គ្រោះថ្នាក់​ត្រូវបាន​អ្នកលេង Reddit ឈ្មោះ Turkeylord_2 ផុស​នៅលើ Imgur និង​ចែករំលែក​វា​នៅលើ​វេទិការ Reddit​។ ជាការ​ពិត ទូរស័ព្ទ​ដែល​បាន​ឆេះ​នោះ​ជា​កម្មសិទ្ធិ​មិត្ត​រួម​ថ្នាក់​របស់គាត់​។​

​    ​ចុងក្រោយ​មូលហេតុ​ពិត​ដែល​ធ្វើឱ្យ​ឆេះ​ទូរស័ព្ទ​ត្រូវបាន​លាតត្រដាង​។ ម្ចាស់​ទូរស័ព្ទ​នេះ​មិនបាន​ប្រើ​នូវ​ឆ្នាំង​សាក​ដើម​របស់​វា​ទេ​។ ផ្ទុយទៅវិញ​គាត់​បាន​ប្រើ​នូវ​ឆ្នាំង​សាក​របស់ Samsung GS3 ដែល​ស្ថិត​ក្បែរ​ដៃ​គាត់​ទើប​បណ្តាលឱ្យ​ឆេះ​ម៉ដ្ឋ​បែបនេះ​។ 

​    ​ហើយ​គាត់​បាន​សរសេរ​ក្នុង Imgur ថា "​ខ្ញុំ​បាន​ក្រោក​តាមរយៈ​សំឡេង​ទូរស័ព្ទ​រោ​រ៍ ហើយ​ទូរស័ព្ទ​ស្រាប់តែ​ផ្ទុះ​ឆេះ​តែម្ដង​"៕

adverise with khmeread
ប្រភព៖ ហ្វោសប៊ៃ

អ្នកនឹងចូលចិត្ត

មតិយោបល់