adverise with khmeread Pay monkey steals girls phone

ចិត្តល្អ​ពេក​គេ​ធ្វើបាប​! អ្នកដំណើរ​ម្នាក់​ឱ្យ​ចំណី​ស្វា លទ្ធផល​ចុងក្រោយ​គួរឱ្យ​អាសូរ​

    ​អ្នកទេសចរ​ម្នាក់​បាន​ដើរ​ថតរូប​នៅ​សួនសត្វ​មួយ​ក្នុងប្រទេស​ចិន បន្ទាប់មក​នាង​បាន​ប្រទះឃើញ​សត្វ​ស្វា​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​ក៏​ទាញ​ទូរស័ព្ទ​ថត​។​

​    ​សត្វ​រប៉ិលរប៉ូច​នោះ​ក៏​ចូលមក​ជិត​ភ្ញៀវទេសចរ​ស្រី​រូបនោះ ហើយ​នាង​ក៏​ស្រាប់តែ​នឹកឃើញ​ចង់​ថតរូប Selfie ជាមួយនឹង​សត្វ​ស្វា​នោះ​។ បន្ទាប់មក​នាង​បានសម្រេច​ចិត្ត​ចូលទៅ​ជិត​សត្វ​ស្វា​នោះ​ដើម្បី​ផ្ដល់​ចំណី និង​ថតរូប​ជាមួយ​វា​។​

​    ​ប៉ុន្ដែ​ភ្លាមនោះ​សត្វ​ស្វា​នោះបាន​ស៊ី​ចំណី​ពី​ដៃ​នាង​អស់ ហើយ​ថែមទាំង​ឆក់យក​ស្មា​ត​ហ្វូ​ន​ពី​ដៃ​នាង​ទៀត​។​

​    ​វីដេអូ​នេះ​ថត​នៅ​សួនសត្វ Leshan ខេត្ត​ស៊ី​ឈាន់ ប្រទេស​ចិន កាលពី​ថ្ងៃទី ១៤ មេសា​៕ 

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់