adverise with khmeread 627dee55 5db4 43b8 9da3 3405c2f6e095

សង្ស័យ​ស្រវឹងស្រា បើករថយន្ត​បុក​ខឿន​សួនច្បារ​ចែក​ទ្រូងផ្លូវ​ហាណូយ​

    ភ្នំពេញ ៖ រថយន្ត CRV ​មួយគ្រឿង បាន​បាក់​កង់​ទាំង​៤ ស្រុត​ដល់​ដី សង្ស័យ​ម្ចាស់​ស្រវឹងស្រា បាន​បើក​រេ​ចង្កូត​ទៅបុក​ខឿន​សួនច្បារ​ពេញទំហឹង ហើយ​ហោះ​ឆ្លងផ្លូវ​ពី​ម្ខាង​ទៅ​ម្ខាង។​

    ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង១០ ​និង​១០នាទី​យប់​ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ នៅ​ចំណុច​មុខ​ក្លឹប និង KTV ឌ្រី​ម​វើ​ល តាម​បណ្តោយ​ផ្លូវ​ភ្នំពេញ​ហាណូយ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ។​

    តាម​ប្រភព​ព័​ត៍​មាន​ពី​កន្លែងកើតហេតុ បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់​បើករថយន្ត​មួយគ្រឿង​ម៉ាក CRV ពណ៍​សំបក​ឪឡឹក ពាក់​ស្លាក​លេខ​ភ្នំពេញ 2C-2202 បើក​តាម​បណ្តោយ​ផ្លូវ ភ្នំពេញ​ហាណូយ ទិសដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​លឿន​។​

    ខណៈ​មកដល់​ចំណុច​កើ​តុ​ហេតុ ស្រាប់តែ​រថយន្ត​បាន​រេ​ចង្កូត​មក​ខាងឆ្វេង​ដៃ ទៅបុក​ខឿន​សួនច្បារ ពុះ​ចែក​ទ្រូងផ្លូវ បណ្តាលឱ្យ​រថយន្ត​ហោះ ពី​ផ្លូវ​ម្ខាង​ទៅ​ម្ខាង​ទៀតហើយ​កង់​រថយន្ត​ទាំង​៤​គ្រាប់ បែក​និង​បាក់ស្រុត​ដល់​ដី។​

    បន្ទាប់ពី​ហេតុ​ភ្លាម​ម្ចាស់​រថយន្ត​បាន ទុក​រថយន្ត​ចោល​នៅ​កន្លែងកើតហេតុ ចំណែក​ក្នុង​រថយន្ត​គេ​ឃើញ​កាត​សម្គាល់​ខ្លួន​មួយ​សន្លឹក​មានឈ្មោះ យន្ត ដាន មានមុខ​ងារ​ជាម​ន្ត្រី ផ្នែកទេសចរណ៍ សាលាខណ្ឌ​ព្រែក​ព្នៅ​។​

    ក្រោយពេល​កើតហេតុ ប៉ូលិស​ជំនាញ​ចរាចរណ៍​ខណ្ឌ​បានមក​វាស់​វេ​ង ស្ទួ​ច​យក​​រថយន្ត​ទៅ​ទុក​នៅ​អធិការ​រដ្ឋា​ន​ប៉ូលិស​ខណ្ឌ​សែន​សុខ៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់