adverise with khmeread 9c199c95 424e 4be7 a201 53d35f5541dd

កាប់​ប្លន់​យក​ម៉ូតូ Zoomer-X​ ​ពី​បុរស​ម្នាក់​បានសម្រេច តែ​រត់​មិន​រួច​(​មាន​វីដេអូ​)

     ភ្នំពេញ ៖ មាន​ករណី​ប្លន់​២​យប់​ជាប់ៗ​គ្នា​នៅ​ទឹកដី​ខណ្ឌ​សែន​សុខ ជាក់ស្តែង​យប់​ថ្ងៃទី ២៨ ខែមេសា នេះ​មាន​ករណី​ជនសង្ស័យ​៤​នាក់​ធ្វើ​សកម្មភាព​កាប់​ប្លន់​យក​ម៉ូតូ​ពី​បុរស​ម្នាក់ម៉ាក ​Zoomer-X បានសម្រេច​តែ​រត់​មិន​ផុតពី​សំណាញ់​សមត្ថកិច្ច ក្រោយពី​ធ្វើ​សកម្មភាព​បាន​ជាង​មួយ​ម៉ោង។​

     ហេតុការណ៍​នេះ​បានកើត​ឡើង កាលពី​វេលា​ម៉ោង៩ ​និង​១០​នាទី​យប់​ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ នៅតាម​ផ្លូវ​រ៉ា​ដា ភូមិ​ពោងពាយ ស្ថិត​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ។​

     ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ មុំ វិសាល អាយុ​២០​ឆ្នាំ មុខរបរ​ធ្វើការ​ក្រុមហ៊ុន​​ស្នាក់​ផ្ទះ​លេខ​៥៣៦ ភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។ ​

     ចំណែក​ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់​បាន​ម្នាក់​ឈ្មោះ ង៉ូ​យ តិ​ត​តុលា អាយ​២៥​ឆ្នាំ មុខរបរ​សន្តិសុខ ស្នាក់នៅ​កន្លែង​យាម​ម្តុំ​វត្ត​ស្រះចក។​

     តាម​ប្រភពពី​ជនរងគ្រោះ បាន​រៀបរាប់​ឱ្យដឹងថា នៅ​មុនពេល​កើតហេតុ រូបគាត់​បាន​ទៅ​អុជ​ធូប បន់ស្រន់​នៅ​ព្រះអង្គ​ដ​ង្កើ​មុខ​វាំង រួចមក​បាន​ជិះ​ត្រឡប់មកផ្ទះ​វិញ។ លុះ​មកដល់​ផ្លូវ​រ៉ា​ដា ដែលជា​ផ្លូវ​ទៅផ្ទះ ក៏មាន​ជនសង្ស័យ​៤​នាក់ ម៉ូតូ​២​គ្រឿង តាម​មកពី​ក្រោយ​។ ពេលមកដល់​ពីក្រោយ  ពួកចោរ​បាន​ទាញ​ដាវ​កាប់​មកលើ​គាត់​។ តែ​គាត់​បាន​មើលឃើញ​តាន​កញ្ចក់​មើល​ក្រោយ បានគេច​បន្តិច តែ​ត្រូវ​ជនសង្ស័យ​កាប់​ត្រូវ​ចុង​កាំបិត​ស្នាម​មុត​រយះ​ចេញឈាម​ប​ន្តិ​ត​បន្តួច​ប៉ុណ្ណោះ។​

      ភ្លាមនោះ​ជនរងគ្រោះ​បាន​ដួល​ម៉ូតូ​ហើយ​រត់ បន្ទាប់​ជនសង្ស័យ​ម្នាក់​បាន​លើក​ម៉ូតូ​ជនរងគ្រោះ​ជិះ​រត់ តែ​ជនរងគ្រោះ​ស្រែក​និង​រត់​ដេញតាម​ពីក្រោយ តែដោយសារ​ទីនោះ​ជា​ផ្លូវ​ក្នុងភូមិ ហើយ​ជា​ភូមិសាស្ត្រ​ស្មុកស្មាញ​ធ្វើឱ្យ​ជនសង្ស័យ​រក​ផ្លូវ​ជិះ​ម៉ូតូ​រត់​មិនឃើញ។​

      លុះ​ទៅដល់​ចំណុច​បឹង​ពោងពាយ​ជា​ទឹក​បឹង​កំប្លោក ជនសង្ស័យ​បាន​ផ្តួល​ម៉ូតូ​រត់  ហើយ​សមត្ថកិច្ច​និង​ប្រជាពលរដ្ឋ​សង្ស័យថា​ជនល្មើស​លោត​ចូលក្នុង​ទឹក ទើប​កម្លាំង​បាន​ឡោមព័ទ្ធ​ជុំវិញ​ក្បែរ​ទីនោះ អស់​រយៈ​ជាមួយ​ម៉ោង​ទើប​ឃើញ​ជនសង្ស័យ ​និង​ភិនភាគ​ដើរ​តាមផ្លូវ​ក៏​ដាក់​ការសង្ស័យ ធ្វើការ​ឃាត់​យកមក​ប៉ុស្តិ៍​ភ្នំពេញ​ថ្មី ហើយ​ហៅ​ជនរងគ្រោះ​ឱ្យមក​មើលមុខ ហើយ​ជនរងគ្រោះ​បាន​ប្រាប់ថា​ពិតជា​គេ​ម្នាក់​នឹង​ហើយ ទើប​សមត្ថកិច្ច​ធ្វើឯកសារ​កសាង​សុំ​ណុំ​រឿង បញ្ជូន​ខ្លួន​ចាត់ការ​តាម​និតិ​វិធី​ច្បាប់៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់