adverise with khmeread A80bb72b 797b 46db aab1 5e1324639c82

រក្សាទុក​ឧបករណ៍​សម្រាប់​ឆ្កឹះ​សោរ​ផ្ទះ​ជាប់​ខ្លួន​ប៉ូលិស​ឃាត់​២​នាក់​(​មាន​វីដេអូ​)

     ភ្នំពេញ ៖ ជនសង្ស័យ​ពីរ​នាក់​ត្រូវបាន​កម្លាំង​អន្តរាគមន៍ ល្បាត​នាំខ្លួន​យកមក​ប៉ុស្ដិ៍​ភ្នំពេញ​ថ្មី ដោយសារ​ពួកគេ​មាន​លក់​ដែក​សម្រាប់​ឆ្កឹះ​សោរ​ផ្ទះ​កាលពី​វេលា​ម៉ោង២ ​និង​១៥​នាទី​យប់​ឈាន​ថ្ងៃទី​២៩ ​ខែមេសា​ ឆ្នាំ​២០១៦​ត្រង់ចំនុច​មុខ​អាគារ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម អ៊ែត​វូត ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​

      ប៉ូលិស​និយាយថា ជនសង្ស័យ​ទី ១-​ឈ្មោះ​ចែម​នាង អាយុ​៣៦ ស្នាក់នៅ​ផ្ទះជួល ក្រោយ​សាលា១០០​ខ្នង ស្រុកភូមិ​ខ្វា​យ ឃុំ​កាប់​នឹម ស្រុក​សំរោង តាកែវ មុខរបរ​ចាប់​ម៉ូយ​ដាក់​ឡាន​រត់​ឈ្នួល និង​ទី​២-​ឈ្មោះ រ៉ា​យ សឿន អាយុ​៣៧ ស្នាក់​ក្រោយ​វត្ត​ទឹកថ្លា ស្រុកកំណើត​ភូមិ​សីហា ឃុំ​ចំបក ស្រុក​បាទី​ខេត្តតាកែវ​។​

      តាម​ប្រភពព័ត៌មាន​ពី​ប៉ូលិស​ខណ្ឌ​សែន​សុខ​បានឱ្យដឹងថា មុនពេល​កើតហេតុ​កម្លាំង​អន្តរាគមន៍​ខណ្ឌ​សែន​សុខ​បាន​ជិះ​ល្បាត​ក្នុងភូមិ​សាស្ត្រ​តាមផ្លូវ​សហព័ន្ធ​រុស្សី  លុះ​មកដល់​មុខ​ចំណុចកើតហេតុ​ស្រាប់តែ​ប្រទះឃើញ​ជនសង្ស័យ​ខាងលើ​បាន​ដើរចេញ​ពីក្រោយ​អាគារ​អ៊ែត​វូត ក៏មាន​ការសង្ស័យ​ក៏បាន​ហៅ​ឃាត់​សួរនាំ​និង បាន​ឆែកឆេរ​ក៏រកឃើញ​ដែក​សម្រាប់​ឆ្កិះ​សោរ​ចំនួន​២​និង​ដែក​សោ​ខ្សៀ​ចំនួន​មួយ​។​

      លុះ​ក្រោយមក​ក៍​ត្រូវបាន​នាំខ្លួន​យកមក​កាន់​ប៉ុស្ដិ៍​រដ្ឋបាល​សង្កាត់​ទឹកថ្លា​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​អធិការដ្ឋាន​ទៅតាម​នីតិវិធី៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់