adverise with khmeread 1

Dele Alli របស់ Spurs ជាប់​បម្រាម​បី​ប្រកួត​ដោយសារ​ប្រព្រឹត្ត​អំពើ​ហឹ​ង្សា​

​    ​ខ្សែបម្រើ​ក្រុម​មាន់​ខ្នាយ​មាស Tottenham Hotspur កីឡាករ Dele Alli ត្រូវបាន​ពិន័យ​អស់​មួយ​ម៉ឹ​ន​ផោន​និង​បម្រាម​បី​ប្រកួត​ដោយ​សមាគម​បាល់ទាត់​អង់គ្លេស បន្ទាប់ពី​ដាល់​និង​ទាត់​កីឡាករ Claudio Yacob របស់​ក្រុម West Brom កាលពី​ថ្ងៃ​ចន្ទ​កន្លងទៅ​។​

​    ​ហេតុការណ៍​នេះ​មិន​ត្រូវបាន​ប្រទះឃើញ​ដោយ​អាជ្ញាកណ្តាល​លោក Mike Jones ទេ ប៉ុន្តែ​ត្រូវ​បានឃើញ​ដោយ​កាមេរ៉ា​ទូរទស្សន៍​។ កីឡាករ Alli ក៏បាន​ផុស​នៅលើ​បណ្តាញ​សង្គម​ថា "​ពិតជា​ខកចិត្ត​ណាស់​ដែល​រដូវ​កាល​របស់ខ្ញុំ​បានបញ្ចប់​។ ខ្ញុំ​មិនគួរ​ប្រតិកម្ម​បែប​នោះទេ​។ ខ្ញុំ​នឹង​រៀន​ពី​កំហុស​នេះហើយ​នឹង​វិលត្រឡប់​មកវិញ​ខ្លាំង​ជាង​មុន​"​។​

​    ​កីឡាករ Dele Alli បាន​រះ​យ៉ាងខ្លាំង​ក្នុង​រដូវ​កាល​នេះ​ជាមួយ Spurs ដោយ​រកបាន ១០ គ្រាប់​នៅក្នុង​លី​ក​និង​បាន​ស្ថិតនៅក្នុង​ក្រុម​ជម្រើសជាតិ​អង់គ្លេស​សម្រាប់​ព្រឹត្តិការណ៍​បាល់ទាត់​យ៉ូ​រ៉ូ ២០១៦ នៅ​ប្រទេស​បារាំង​ខាងមុខនេះ​៕

adverise with khmeread
ប្រភព៖ The Sun

មតិយោបល់