adverise with khmeread Index

កូនលោកហ៊ុយ គឹង "ជាមនុស្សញៀនថ្នាំជាប្រចាំ"

   ភ្នំពេញ ៖ របាយការណ៍មួយបានបង្ហាញថា "លោកហ៊ុយ ឈីន កូនលោកហ៊ុយ គឹងអតីតថៅកែកុនដ៏ល្បីពីសង្គមចាស់ជាមនុស្សញៀនថ្នាំជាប្រចាំ ហើយត្រូវបានម្តាយយកទៅព្យាបាលនៅមជ្ឈមណ្ឌលអប់រំគ្រឿងញៀននៅព្រែកឯងម្តងហើយ"។
    របាយការណ៍បានយោងតាមការបំភ្លឺពីសាក្សីម្នាក់ឈ្មោះខៀវ វាសនា ភេទប្រុសអាយុ២៦ឆ្នាំជាអ្នកបើករថយន្តឲ្យលោកហ៊ុយ ឈីនបានប្រាប់សមត្ថកិច្ចថា លោកហ៊ុយ ឈីន បានប្រើប្រាស់ថ្នាំញៀនប្រភេទម៉ាទឹកកកជាប្រចាំ។កន្លងមកលោកហ៊ុយ ឈីន ត្រូវបានម្តាយគាត់យកទៅព្យាបាលនៅមជ្ឈមណ្ឌលអប់រំគ្រឿងញៀននៅព្រែកឯង។ បន្ទាប់ពីចេញពីមណ្ឌលកែប្រែ គាត់បានកែប្រែមួយរយ: ។
     ក្រោយមកក៏បានបន្តប្រើប្រាស់ថ្នាំញៀនបន្តទៀត ហើយត្រូវបានម្តាយសុំឲ្យកូនទៅព្យាបាលនៅមណ្ឌលកែប្រែម្តងទៀត ប៉ុន្តែត្រូវបានគាត់ប្រកែក។លុះនៅវេលាម៉ោង៦និង៥០នាទីល្ងាចថ្ងៃទី១៩ធ្នូឆ្នាំ២០១៥គាត់ក៏លោតពីលើខុនដូ ជាន់ទី១៦ សម្លាប់ខ្លួនតែម្តង ។
    គួររំលឹកថា បុរសម្នាក់ដែលគេស្គាល់ថាជាកូនថៅកែកុនពីសង្គមចាស់បានបាក់កស្លាប់ភ្លាមៗ​ ទំនងជាញៀនថ្នាំបានលោតពីលើអគារខុនដូន NOBLESSE RESIDENCE ពីជាន់ទី១៦ ធ្លាយស័ង្គសីផ្ទះ​ប្រជា​ពលរដ្ឋ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦និង៥០នាទីយប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៥ ស្ថិតនៅអាគារលេខ៦០ផ្លូវលេខ៣៣៧ក្រុម២១ភូមិទី៦ សង្កាត់បឹងកកទី១ ខណ្ឌទួលគោក ។
   បើតាមសម្តីឈ្មោះ ងី សឿន អាយុ៣០ឆ្នាំ មានស្រុកកំណើតឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលស្នាក់នៅផ្ទះកើតហេតុបានប្រាប់ឱ្យដឹងថាដំបូងរូបគាត់បានដួស​បាយហូបនៅក្នុងផ្ទះកើតហេតុដែលស្នាក់នៅរាល់ថ្ងៃ ។
    ខណ:កំពុងហូបបាយស្រាប់តែសំឡេងលាន់យ៉ាង​ខ្លាំងធ្លាក់មកលើដំបូលផ្ទះរបស់គាត់ ហើយបានធ្លាយស័ង្គសីធ្លាក់មនុស្សក្បែរកន្លែងគាត់អង្គុយតែម្តង នាំឱ្យគាត់មានការភ័តភ័យយ៉ាងខ្លាំង រួចក៏រត់ចេញពីក្នុងផ្ទះហើយស្រែកឱ្យអ្នកជិតខាងជួយ ។
    បន្ទាប់ពីមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅជិតនោះ ហើយគាត់ក៏បានទំនាក់ទំនងទៅសមត្ថកិច្ចមូល​ដ្ឋានឱ្យចុះមកអន្តរាគមន៍ដល់កន្លែងកើតហេតុ។ប៉ុន្តែបុរសជនរងគ្រោះបាក់ជើងបាក់ដៃ និងបែកក្បាលហូរឈាមស្លាប់បាត់ទៅហើយ ។
   ប្រភពព័ត៌មានជំហានដំបូងនៅកន្លែងកើតហេតុបានឱ្យដឹងថា បុរសជនរងគ្រោះហ៊ុយ ឈីត អាយុ២៧ឆ្នាំគឺជាកូន​លោកហ៊ុយ គឹង ចៅកែកុនពីសម័យសង្គម រាស្ត្រនិយម ស្នាក់នៅខុនដូខាងលើនៅជាន់ទី១៦ បន្ទប់លេខ១៦-០៤ ហើយបន្ទប់ខុនដូខាងលើគឺជា​កម្មសិទ្ឋិរបស់គាត់ ។
      ពាក់ព័ន្ឋទៅនឹងករណីលោតសម្លាប់ខ្លួនពីលើអគារជាន់ទី១៦ធ្លាយដំបូលលើផ្ទះគេបាក់កស្លាប់ខាងលើនេះ ប្រភពដដែលបានអះអាងថា បណ្តាលមកពីបុរសរូបនោះញៀនថ្នាំ។បន្ទាប់មកសមត្ថកិច្ចជំនាញបានចុះមកធ្វើកោសល្យវិច័យ រួចទើបយកសពទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីនៅវត្តបិតមាស ផ្លូវជាតិលេខ២ ស្រុកបាទីខេត្តតាកែវ ៕
"រូបភាពពីហ្វេសបុក"

adverise with khmeread

មតិយោបល់