adverise with khmeread 1

Sakho ត្រូវបាន​ផ្អាក​ចំនួន ៣០ ថ្ងៃ​ជុំវិញ​បរាជ័យ​ក្នុងការ​ធ្វើតេស្ត​ស្វែងរក​សារធាតុ​ហាមឃាត់​

    ​ខ្សែការពារ​ក្រុម​ហង្ស​ក្រហម Liverpool កីឡាករ Mamadou Sakho ត្រូវបាន​ផ្អាក​ចំនួន ៣០ ថ្ងៃ​បន្ទាប់ពី​សហព័ន្ធ​បាល់ទាត់​អឹ​រ៉ុ​ប​បាន​បើក​ដំណើរការ​នីតិវិធី​ច្បាប់​ប្រឆាំង​រូបគាត់​ជុំវិញ​បរាជ័យ​ក្នុងការ​ធ្វើតេស្ត​ស្វែងរក​សារធាតុ​ហាមឃាត់ កាលពី​ជំនួប ១-១ ជាមួយ​ក្រុម​បិសាច​ក្រហម Manchester United​។​

​    ​កីឡាករ​វ័យ ២៦ ឆ្នាំ​រូបនេះ ត្រូវបាន​រកឃើញ​សារធាតុ​ដុតបំផ្លាញ​ជាតិ​ខ្លាញ់ ហើយ UEFA បានប្រកាស​ជា​ផ្លូវការ​អំពី​ការផ្អាក​របស់គាត់​ខណៈ​ពួកគេ​កំពុង​ស៊ើបអង្កេត​លើ​លទ្ធផល​ធ្វើតេស្ត​របស់គាត់​។ ខ្សែការពារ​រូបនេះ​ក៏​កំពុង​ប្រឈមមុខ​នឹង​បម្រាម​ពីរ​ឆ្នាំ​ហើយក៏​អាច​ខកខាន​យុទ្ធនាការ​យ៉ូ​រ៉ូ ២០១៦ នាពេលខាងមុខ​ផងដែរ​៕

adverise with khmeread
ប្រភព៖ The Sun

មតិយោបល់