adverise with khmeread C969731c 5b27 4160 9f18 f23f653eb912

ស្រវឹង​បើករថយន្ដ​ជ្រុល​ទៅបុក​រថយន្ដ​លោក​មេ​ប៉ុស្តិ៍ដែល​ចត​នៅលើ​ចំណីផ្លូវ​

     ភ្នំពេញ ៖ រថយន្ដ​ម៊ែ​ស៊​រ​ដេ​ស​មួយគ្រឿង​ដែល​គេ​ស្គាល់​ថា​ជា​រថយន្ដ​របស់លោក​មេ​ប៉ុស្តិ៍​បឹង​ព្រលឹត​ ដែល​ចត​នៅលើ​ចំណីផ្លូវ ​និង​ម៉ូតូ​ពីរ​គ្រឿង​ទៀត​បាន​រង​ការខូចខាត ដោយ​សារ​តែ​បុរស​ម្នាក់​ស្រវឹង​បើករថយន្ដ​ឡិច​ស៊ីស ​RX330 ស្ថិតក្នុង​ស្ថានភាព​ស្រវឹង​រេ​ចង្កូត​ជ្រុល​បុក​ហើយ​ព្យាយាម​បើក​រត់គេច​តែ​ត្រូវ​សមត្ថកិច្ច​ដេញតាម​ឃាត់​ជាប់​។​

     ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១១​ និង​៤៥​នាទី​យប់​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៦ នៅ​ចំណុច​ខាងមុខ​ប៉ុស្តិ៍​រដ្ឋបាល​បឹង​ព្រលឹត តាម​បណ្ដោយ​បណ្ដោយ​ផ្លូវភ្លោះ​អូរ​ឬ​ស្សី ស្ថិតក្នុង​សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មករា។​

      ប្រភពព័ត៌មាន​ពី​ក​ន្លែ​កើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ដ​​ម៊ែ​ក​សឺ​ដេ​ស ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ​2A -9936 ដែលជា​រថយន្ដ​របស់​លោក​មេ​ប៉ុស្តិ៍​ចត​នៅលើ​ចំណីផ្លូវ ហើយ​ក៏មាន​រថយន្ដ​ម៉ាក​ឡិច​ស៊ីស​RX330 ពាក់​ស្លាក​លេខ ភ្នំពេញ ​2AE-5676 បើកបរ​ដោយ​បុរស​ម្នាក់​ស្ថិតក្នុង​ស្ថានភាព​ស្រវឹង ដោយ​ធ្វើណើ​រ​តាម​បណ្ដោយ​ផ្លូវភ្លោះ​អូរ​ឬ​ស្សី ទិសដៅ​ពី​កើ​តទៅ​លិច​បាន​រេ​ចង្កូត​ជ្រុល​បុក​ពី​ចំហៀង​រថយន្ដ​បណ្ដាលឱ្យ​រថយន្ដ​រំកិល​ទៅ​ប៉ះ​ម៉ូតូ​ពីរ​គ្រឿង​ទៀត ប៉ុន្តែ​ម៉ូតូ​ទាំងពីរ​គ្រឿង​នោះ​រង​ការខូចខាត​បន្តិច​ប​ន្ទួ​ច​ប៉ុណ្ណោះ​។​

       ប្រភព​បន្តថា​ក្រោយពី​បង្កហេតុ​រួច​ម្ចាស់​រថយន្ដ​ឡិច​ស៊ី​សបាន​បន្ថែម​ល្បឿន​បំណង​រត់គេចខ្លួន​តែ​ពេល​បើក​មកដល់​មុខ​សាលាបឋមសិក្សា​បាក់​ទូក ក៏ត្រូវ​សមត្ថកិច្ច​តាម​ឃាត់​ជាប់​តែម្ដង​។​

       ក្រោយមក​សមត្ថកិច្ច​បា​ន​យក​រថយន្ដ​បង្ក​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​៧​មករា ដើម្បី​រងចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់