adverise with khmeread 8f00837b 89f5 45a8 9fbd 230d0e8d8a58

ទំនងជា​ស្រវឹងស្រា​បើករថយន្ត​កា​មេ​រី​បា​ឡែ​ន​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​៤​កង់​

    ភ្នំពេញ ៖ របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ចំនួន​៤​កង់ បាន​រង​ការខូចខាត​ដោយសារតែ​បុរស​ម្នាក់​ទំនងជា​ស្រវឹងស្រា​បាន​បើករថយន្ត​កា​មេ​រី​បា​ឡែ​ន ក្នុង​ល្បឿន​លឿន​បុក​ពេញទំហឹង​តែម្តង​។​

    ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩ ​និង​១៥​នាទី​យប់​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​ក្រុមហ៊ុន​ស្មា​ត តាម​បណ្តោយ​ផ្លូវ​ព្រះមុនីវង្ស ស្ថិតក្នុង​សង្កាត់​បឹងត្របែក ខណ្ឌចំការមន។​

    ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា ដំបូង​គេ​បានឃើញ​រថយន្ត កាមរី​បា​ឡែ​ន ពណ៍​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 1V-0108 បើកបរ​ដោយ​បុរស​ម្នាក់​ទំនងជា​ស្រវឹងស្រា​បាន​តាម​បណ្តោយ​ផ្លូវ​ព្រះមុនីវង្ស ទិសដៅ​ពី​ត្បូង​ទៅ​ជើង។​

    ពេលមកដល់​ចំណុចកើតហេតុ​បាន​រេច​ង្កុ​ត​ជ្រុល​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​៤​កង់ ចំណែក​រថយន្ត​ដាច់​កាឡេ​កង់​មុខ​ទៅ​លែងរួច ហើយ​អ្នកបើករថយន្ត​ក្រោយពី​បង្កហេតុ​បាន​គេចខ្លួនបាត់។​

    ក្រោយមក​សមត្ថកិច្ច​ជំនាញ​ធ្វើការ​វាស់វែង​យក​រថយន្ត​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍ ជើងគោក​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​នាពេល​ក្រោយ៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់