adverise with khmeread 06cdf2c8 39be 4a0f b6d3 3ad2d1df778d

បើក​គោយន្ត​ដឹក​ដើម​កៅស៊ូ​បុក​របង​សាលា​របួស​៣​នាក់​

     ត្បូងឃ្មុំ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​នៅ​ថ្ងៃទី​២៨ ខែ​មេសា​ ឆ្នាំ២០១៦ វេលា​ម៉ោ​ង១ ​និង​៤៥​នាទី​នៅ​ចំណុច​មុខ​អនុវិទ្យាល័យ​គគី ស្ថិតនៅ​ភូមិ​គគី​ជើ​ង ឃុំ​គគី ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​ដោយ​រថយន្ត​កែច្នៃ ដឹក​ដើ​ម​កៅស៊ូបុក​ និង​របង​សាលា​វិទ្យាល័យ​គគី​បណ្តាលឱ្យ​របួស៣​នាក់។​

     ប៉ូលិស​និ​យា​ថា រថយន្ត​កែ​ច្នែ​ពណ៌​ខៀវ គ្មាន​ស្លាក​លេខ បើកបរ​ដោ​យ​ឈ្មោះ ហម (​មិន​ស្គាល់​នាមត្រកូល​)​ ភេទប្រុស​ អាយុ៥៣ឆ្នាំ ជាតិខ្មែរ​នៅ ភូមិ​ច្រក​ចំបក់ ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ​(​រត់គេចខ្លួន​បាត់​) បាន​ដឹក​កម្មករ ចំនួន​3​នាក់ គឺ​១.ឈ្មោះ​អេង គាំង ភេទ​ប្រុស ​អាយុ២៧​ឆ្នាំ ជាតិខ្មែរ នៅ​ភូមិ​កំ​បាស់ ឃុំ​មេ​មង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ (​របួសធ្ងន់​)​ ២.​​ឈ្មោះ ជឹម នី​ន ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ ជាតិខ្មែរ នៅ​ភូមិ​ស្រែ​ពោល ឃុំ​គគី ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​(​របួសស្រាល​)​ និង​៣.​​ឈ្មោះ ​អន សំ​អេ​ន ​ភេទ​ប្រុស​ អាយុ២០ឆ្នាំ ជាតិខ្មែរ នៅ​ភូមិ​ទួល​ថ្ម ឃុំ​គគី ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ (​របួសស្រាល​)​។​

      ប៉ូលិស​បន្តថា គោយន្ត​នេះ​បើក​ក្នង​ទិសដៅ​ពី​ទិស​ខាង​លិចទៅ​ទិស​ខាង​កើត​មូលហេតុ ដាច់​កាឡេ បណ្តាលឱ្យ​ខូចខាត រថយន្ត​កែច្នៃ​(​កំរិតធ្ងន់​) និង របង​សាលា​ចំនួន​៨​ផ្ទាំង។​

      ជន​រង​គ្រោះ​ទាំង​០៣នាក់​ខាង​លើ ត្រូវបាន រថយន្ត ពេទ្យ ដឹក​យកទៅ ស​ង្គ្រោះ នៅ​មន្ទីរពេទ្យបង្អែក ស្រុក​មេមត់៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់