ព្រះសីហនុ ៖ កុងតឺន័រមួយគ្រឿងបានបើកចំណោតដាច់ហ្វ្រាំងក្រឡាប់ធ្លាក់ខុសផ្លូវបណ្តាលឱ្យអ្នកបើកបរបួសបាក់ជើង។
សមត្ថកិច្ចបានឱ្យដឹងថា រថយន្តកុងតឺនរ័មួយគ្រឿងក្រឡាប់ធ្លាក់ផ្លូវ កាលពីវេលាម៉ោងជិត១រសៀលថ្ងៃ២៨ មេសា ឆ្នាំ២០១៦ក្នុងពេលកំពុងបើកចុះចំណោតពីអាស្រមលោកយាយម៉ៅមកផ្លូវបំបែកស្ថានីយ៍រថភ្លើងក្រុងព្រះសីហនុ។
បើតាមការអះអាងរបស់បុរសអ្នកបើកបរដែលរងរបួសធ្ងន់ធ្ងររហូតដល់បាក់ជើងផងនោះ ថាគ្រោះថ្នាក់នេះកើតឡើងដោយសាររថយន្តដាច់ហ្វ្រាំង៕
