adverise with khmeread Aae78106 0e02 4c9f ab35 150fd390de46

បុគ្គលិក របស់​អង្គការ Hello Trust ជាន់មីន​របួសធ្ងន់​

     ពោធិ៍សាត់ ៖ បុរស​ម្នាក់ ដែលជា​បុគ្គលិក របស់​អង្គការ Hello Trust បាន​រងរបួស​ធ្ងន់ ដោយសារ​ដើរ​ជាន់មីន​ពេលដែល​គាត់​កំពុង​បំពេញការងារ​បោសសំអាត​មីន ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​នៅ​ថៃ។​

    ​ គ្រោះថ្នាក់​ខាងលើនេះ​កើតឡើង​នា​វេលា​ម៉ោង១០​ និ​ង​៤០​នាទី​ព្រឹក ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ នៅ​ចំណុច​ភូមិ​ឯកភាព ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្តពោធិ៍សាត់ ទល់មុខ​មណ្ឌល​សុខភាព​ថ្មដា។​

     លោក ជា ជួន មេបញ្ជាការរង​វរៈ​ការពារ​ព្រំដែន ៨២៥ បានឱ្យដឹង​មុននេះ​ថា ជនរងគ្រោះ​ដោយសារ​ជាន់មីន​ពេល​បំពេញ ការងារ​មានឈ្មោះ ផែន ណា​រ័ត្ន ភេទ​ប្រុស អាយុ៣៦​ឆ្នាំ រស់នៅ​ភូមិ​កែវ​សុវណ្ណ សង្កាត់​បន្ទាយ​ដី ក្រុង​ពោធិ៍សាត់​ហើយ​ជនរងគ្រោះ​បាន​រងរបួស​ធ្ងន់ ត្រង់​ដៃ​ឆ្វេង និង ដើមទ្រូង​ខាងស្តាំ។​

      ប្រភេទ​មីន​ដែល​បង្ក​គ្រោះថ្នាក់​ដល់​បុគ្គលិក​បោសសំអាត​មីន អង្គការ Hello Trust ជា​ប្រភេទ​មីន ដែល​បន្សល់ទុក​កប់​ក្នុង​ដី​ជាប់​ព្រំដែន កម្ពុជា​-​ថៃ តាំងពី​សម័យ​សង្គ្រាម​មកម្ល៉េះ​។​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់