adverise with khmeread Nasas x 43a breaks world speed record

MiG-31 រុស្ស៊ីហោះឆាប US P-8 របស់អាមេរិកនៅដែនអាកាសអន្តរជាតិ

​    ​យោងតាម​វេ​ប​សាយ​ដេលី​មែ​ល​ចេញផ្សាយ​កាលពី​ថ្ងៃទី ២៨ មេសា​បានឱ្យដឹងថា យន្តហោះ​ចម្បាំង​របស់​រុស្ស៊ី​មួយគ្រឿង​បាន​ហោះ​កៀក​យន្តហោះ​ស៊ើបការណ៍​អាមេរិក​មួយគ្រឿង​ក្នុង​ចម្ងាយ​តែ ១៥ ម៉ែត្រ​ប៉ុណ្ណោះ​ក្នុង​តំបន់​អាស៊ី​កាលពី​សប្តាហ៍​មុន​។

​    ​យន្តហោះ​ស៊ើបការណ៍ US P-8 Maritime Patrol បាន​កំពុង​អនុវត្ត​បេសកកម្ម​ជា​ទម្លាប់​ក្នុង​ដែនអាកាស​អន្តរជាតិ​ក្បែរ​ឧបទ្វីប​កាំ​ចាត់កា (Kamchatka) ស្ថិតនៅ​ចុង​ភាគ​បូព៌ា​របស់​រុស្ស៊ី​កាលពី​ថ្ងៃទី ២១ ខែមេសា​។ 

​    ​ប៉ុន្តែ​អំឡុង​សមយុទ្ធ​នោះ យន្តហោះ​នេះ​ត្រូវបាន​រំខាន​ដោយ​យន្តហោះ​រុស្ស៊ី​ប្រភេទ​លឿន​ជាង​សំឡេង MiG-31 ដែលជា​យន្តហោះ​លឿន​ជាងគេ​បំផុត​មួយ​ក្នុង​ពិភពលោក​។ 

​    ​ហេតុការណ៍​នេះ​កើតឡើង​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​យន្តហោះ​រុស្ស៊ី Su-27 ហោះ​ឆ្វែល​យន្តហោះ​ឈ្លបយកការណ៍ RC-135 របស់​អាមេរិក​ក្បែរ​សមុទ្រ​បាល់​ទិ​ក​កាលពី​ថ្ងៃទី ១៤ មេសា ជា​ចំណាត់ការ​មួយ​ដែល​មន្ទីរ​បញ្ច​កោណ​ចាត់ទុកថា "​ពុំមាន​សុវត្ថិភាព​"​។​

​    ​យន្តហោះ​រុស្ស៊ី​នេះ​បានចាប់ផ្តើម​ទិសដៅ​របស់ខ្លួន​នៅ​ខាងឆ្វេង​យន្តហោះ​ស៊ើបការណ៍​អាមេរិក បន្ទាប់មក​ហោះ​រំលង​ពីលើ រួច​បញ្ចប់​នៅ​ខាងស្តាំ​វិញ​ម្តង​។ 

​    ​ហើយ​កាលពី​ថ្ងៃទី ១១ មេសា មន្ទីរ​បញ្ច​កោណ​បាន​រិះគន់​រុស្ស៊ី បន្ទាប់ពី​យន្តហោះ Su-24 ពីរ​គ្រឿង​បាន​ចូលមក​កៀក​នាវា​ពិឃាត​បំពាក់​មី​ស៊ី​ល USS Donald Cook ក្នុង​សមុទ្រ​បាល់​ទិ​ក​។ 

យន្តហោះ​ស៊ើបការណ៍ US P-8 Maritime Patrol បាន​កំពុង​អនុវត្ត​បេសកកម្ម​ជា​ទម្លាប់​ក្នុង​ដែនអាកាស​អន្តរជាតិ​ក្បែរ​ឧបទ្វីប​កាំ​ចាត់កា

​    ​រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក​ច​ន ឃឺ​រី បាន​និយាយថា នាវា​កងទ័ពជើងទឹក​មួយ​នោះ​គួរតែ​បាញ់​យន្តហោះ​រុស្ស៊ី ដែល​មក​ហោះ​ឆ្វែល​ខ្លួន​។ 

​    ​រុស្ស៊ី​បាន​វាយបក​អាមេរិក​វិញ​ដោយ​ចោទ​យោធា​អាមេរិក​ថា​បានធ្វើការ​បំភិតបំភ័យ​តាមរយៈ​ការបើក​នាវា​ពិឃាត​កៀក​ព្រំដែន​រុស្ស៊ី​ក្នុង​តំបន់​បាល់​ទិ​ក​។ 

​    ​ក្រុមមន្ត្រី​វិមាន​ក្រឹម​ឡាំង​បាន​ព្រមាន​ថា​យោធា​រុស្ស៊ី​នឹង​ឆ្លើយតប "​គ្រប់​មធ្យោបាយ​ទាំងអស់​" ចំពោះ​ឧបទ្ទវហេតុ​អនាគត​ណាមួយ​។ 

​    ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ អ្នកនាំពាក្យ​មន្ទីរ​បញ្ច​កោណ​បាន​ចេញមក​និយាយ​សម្រាល​អំពី​ជម្លោះ​ថ្មីៗ​នេះ​។ 

​    ​លោក ដេ​វ បិ​ន​ហាំ (Dave Benham) មកពី​ទីបញ្ជាការ​ប៉ា​ស៊ី​ហ្វិ​ច​បាន​ប្រាប់​វេ​ប​សាយ Washington Free Beacon ថា ចំណាត់ការ​របស់​យន្ត​ហោះ​រុស្ស៊ី​មាន "​សុវត្ថិភាព និង​អាជីព​វិជ្ជាជីវៈ​" បើ​ធៀប​នឹង​ឧបទ្ទវហេតុ​ដទៃទៀត​។ 

​    ​លោក​បាន​បន្ថែមថា "​ការ​វាក់​អើ​គ្នា​រវាង​យោធា​អាមេរិក និង​យោធា​ដទៃទៀត​បានកើត​ឡើងជា​ញឹកញយ ហើយ​ភាគច្រើនបំផុត​គឺមាន​លក្ខណៈ​វិជ្ជាជីវៈ​"៕  

ប្រភព៖ ដេលីមែល

adverise with khmeread

មតិយោបល់