adverise with khmeread 1

​វិធីសាស្ត្រ​ដោះស្រាយ​ជាមួយ​ការលេង​អន់​តាម​ក្បួន​របស់លោក Ancelotti

     ចំណុចខ្លាំង​របស់​ក្រុម​មួយ​អាច​វាស់វែង​បាន​តាមរយៈ​សមត្ថភាព​ងើប​ចេញ​ឡើងវិញ​ពី​ការលេង​ដ៏​អន់​។ ការលេង​មិន​ទៅមុខ​នឹង​បង្អាក់​ភាពជោគជ័យ ឬក៏​ធ្វើឱ្យ​ជាប់គាំង​នៅ​ពាក់កណ្តាល​តារាង​និង​អាច​ធ្លាក់​ទៅ​តំបន់​កាត់ចោល​។ ការបាត់បង់​សេចក្តីទុកចិត្ត​និង​បាក់​ទឹកចិត្ត​គឺជា​ជនរងគ្រោះ​នៃ​បរាជ័យ​ផ្ទួនៗ​ងើប​ក្បាល​មិន​រួច​។

​    ​ជាមួយ​កេរ្តិ៍ឈ្មោះ​ដ៏​ល្បីល្បាញ​និង​អាជីព​ជា​គ្រូបង្វឹក​ដ៏​ជោគជ័យ គ្រូបង្វឹក​បាល់ទាត់​លោក Carlo Ancelotti បាន​ស្វែងយល់​ពី​វិធី​ដើម្បី​ដោះស្រាយ​ទម្រង់​លេង​ធ្លាក់ចុះ​របស់​ក្រុម​និង​កែប្រែ​វា​ឱ្យទៅជា​ល្អ​តាម​យុទ្ធសាស្ត្រ​ដូចខាងក្រោម​។​

​    ​១. ផ្តល់​ពេលវេលា​ដល់​កីឡាករ​ដើម្បី​បន្ធូរ​ភាព​តានតឹង​
​    ​ប្រសិនបើ​កីឡាករ​ម្នាក់​លេង​មិនសូវ​បានល្អ លោក Ancelotti ជឿថា វា​គ្មាន​ប្រយោជន៍​ដើម្បី​និយាយ​ទៅកាន់​រូបគេ​ក្រោយ​ការប្រកួត​នោះទេ​។ គាត់​នឹង​និយាយ​ជាមួយ​កីឡាករ​រូបនោះ​នៅពេលដែល​អ្វីៗ​បាន​ធូរស្រាល​ឡើងវិញ និង​ព្យាយាម​ស្វែងរក​ដំណោះស្រាយ​ចំពោះ​កំហុស​របស់​កីឡាករ ដើម្បីឱ្យ​គាត់​អាច​ពង្រឹងសមត្ថភាព​ឡើងវិញ​បាន​។​

​    ​២. រិះគន់​ដើម្បី​ស្ថាបនា
​    ​មាន​ប្រភេទ​កំហុស​ជាច្រើន​ដែល​អ្នក​អាច​បង្កឡើង​នៅលើ​ទីលាន​។ លោក Ancelotti ដឹង​ពី​កំហុស​ដែល​កីឡាករ​ម្នាក់​អាច​បង្កឡើង​បាន ព្រោះ​គាត់​ក៏​ធ្លាប់ជា​កីឡាករ​ម្នាក់​ផងដែរ​ហើយ​គាត់​បាន​បង្កើត​កំហុស​ជាច្រើន​នៅពេលដែល​គាត់​នៅ​លេង​បាល់​។ លោក​ជឿថា វា​ពិតជា​សំខាន់​ដើម្បី​ស្វែងរក​ដំណោះស្រាយ​តាម​វិធី​រិះគន់​ស្ថាបនា​ដើម្បីឱ្យ​ល្អ​ទៅ​ថ្ងៃមុខ និង​ដើម្បី​ចៀសវាង​កំហុស​កើតឡើង​ម្តងទៀត​។​

​    ​៣. កុំ​បន្ទោស​អ្នកដទៃ​
​    ​ចេះ​ទទួលយក​កំហុស​របស់​ខ្លួនឯង និង​កុំ​យក​កំហុស​ខ្លួនឯង​ទម្លាក់​លើ​អ្នកដទៃ​នៅក្នុង​ចំណោម​ហ្វូង​កីឡាករ​ឯទៀត​។ វា​មិនមែនជា​រឿង​ដែល​ផ្តល់​ផលប្រយោជន៍​ដល់​ក្រុម​នោះទេ​។ គ្រប់គ្នា​នឹង​ថ្នាំងថ្នាក់​ចិត្ត​ចំពោះ​ទង្វើ​មិន​ទទួលខុសត្រូវ​នេះ​៕ 

adverise with khmeread
ប្រភព៖ ៤៤២

អ្នកនឹងចូលចិត្ត

មតិយោបល់