adverise with khmeread 43

មីស៊ុបគោតៃវ៉ាន់នេះថ្លៃជិត ៣០០ ដុល្លារក្នុងមួយចាន តែភ្ញៀវចូលឥតដាច់ ដោយសារម្ចាស់ហាងគាត់មានសិល្ប៍វិធីអ្វីទៅ?

​    ​បើ​គេ​ឱ្យ​លុយ ២០០ ផោន (២៩៣ ដុល្លារ​) តើ​លោក​អ្នកនឹង​ចំណាយ​វា​ទៅលើ​មី​ស៊ុប​គោ​តែមួយ​ចាន​ឬ​យ៉ាងណា​?

​    ​វេ​ប​សាយ People's Daily Online បាន​រាយការណ៍​ថា បុរស​នៅ​កោះ​តៃវ៉ាន់​ម្នាក់នេះ​បាន​សន្យាថា​ប្រើ​រាល់​ជំនាញ​របស់គាត់​ដើម្បី​ធ្វើ​មី​ស៊ុប​គោ​ដ៏​ឆ្ងាញ់​បំផុត​មួយ​ចាន ដែល​អ្នក​មិន​ធ្លាប់​ភ្លក្ស​ពីមុនមក​នោះឡើយ​។ 

​    ​លោក​វ៉ាង មាន​ស្រុកកំណើត​នៅ​ខេត្ត​សាអាន​ស៊ីក្នុង​ប្រទេស​ចិន​បាន​បង្កើត​រូបមន្ត​មី​ស៊ុប​គោល​ដ៏​ល្អឥតខ្ចោះ​របស់ខ្លួន​រយៈ​ពេល ២៦ ឆ្នាំ​មកហើយ​។ 

​    ​ភោជនីយដ្ឋាន​ឈ្មោះ Niu Ba Ba មានន័យថា "​គោបា​" មាន​ទំហំ​តូច និង​លក្ខណៈសាមញ្ញៗ​ដូច​ហាង​គេ​ដទៃ​ដែរ ជាមួយ​ស្លាក​តម្លៃបិត​លើ​ជញ្ជាំង​។ 

​    ​នេះ​មានន័យថា ទោះបី​មានតម្លៃ​ថ្លៃ ប៉ុន្តែ​ការអភិរក្ស​ចាំបាច់​ត្រូវតែមាន​ដូចគ្នា​។ គាត់​បាន​បើកហាង​លក់​មី​ស៊ុប​គោ​ក្នុង​ឆ្នាំ ១៩៩០ ដែល​ក្រោយមក ៥ ឆ្នាំ​ក៏​ទទួលបាន​ជោគជ័យ​យ៉ាងខ្លាំង​។ 

​    ​បន្ទាប់មក លោក​វ៉ាង​បាន​ចំណាយពេល​ស្រាវជ្រាវ​វិធី​ល្អ​បំផុត​ដើម្បី​ធ្វើ​ស៊ុប​មី​គោ​ដែល​រឹតតែ​មានឱជារស​។ 

​    ​ឥឡូវនេះ​គាត់​បាន​ប្រើ​សាច់គោ​ពី​ប្រទេស​ជាច្រើន​ដូចជា ជប៉ុន អូស្ត្រាលី និង​ប្រេ​ស៊ី​ល​ដើម្បី​ធានាថា​មី​ស៊ុប​គោ​មាន​រសជាតិ​ឆ្ងាញ់​អស្ចារ្យ​។

 

​    ​សាច់គោ​ដែល​គាត់​ប្រើ​ត្រូវតែ​កាត់​តាមរបៀប​ជាក់លាក់​របស់​វា ហើយ​រសជាតិ​មី​ស៊ុប​គោ​នេះ​គឺ​អាស្រ័យ​លើ​ការ​កាត់​សាច់គោ​នេះឯង​។ 

​    ​ឥឡូវនេះ លោក​វ៉ាង​បាន​ផ្ទេរ​ចំណេះដឹង​នេះ​ដល់​កូនប្រុស​របស់គាត់​។ គាត់​បាន​និយាយថា "​ពី​អាយុ ៤០ ឆ្នាំ​មក ខ្ញុំ​បាន​ផ្តោតលើ​ការបង្កើត​មី​ស៊ុប​គោ​ដ៏​ឆ្ងាញ់​មួយ​ចាន​។ វា​ត្រូវតែមាន​គុណភាព​ជាជាង​មានតែ​បរិមាណ​។ គោលដៅ​ចុងក្រោយ​បំផុត​របស់ខ្ញុំ​គឺ​ធ្វើ​មី​ស៊ុប​គោ​ដែល​ឆ្ងាញ់​ដាច់​គេ​លើ​ពិភពលោក​"៕ 

ប្រភព៖ ដេលីមែល

adverise with khmeread

មតិយោបល់