adverise with khmeread Index

ស្រ្តីភ្ញៀវទេសចរណ៍ជនជាតិស្វីស ដេកស្លាប់ក្នុងសណ្ឋាគារមីស្ទែលមេគង្គ

    ភ្នំពេញ ៖ ស្ត្រីជនជាតិស្វីសជាភ្ញៀវទេសចរណ៍ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងសណ្ឋាគារមីស្ទែលមេគង្គ ស្ថិតនៅទីតាំងលេខ៧០ ផ្លូវលេខ២៤៤ ភូមិ៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ សង្ស័យស្លាប់ដោយសារគាំងបេះដូង ។
    ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះMarie France អាយុ៦៣ឆ្នាំជនជាតិស្វីស កាន់ប៉ាស្ព័រលេខX4458978ជាភ្ញៀវទេសចរណ៍។បន្ទាប់ពីទទួលព័ត៌មានថាមានជនបរទេសស្លាប់ គណ:កម្មការចម្រុះមួយបានបង្កើតឡើង ដោយមានការចូលរួមពីតំណាងស្ថានទូតស្វីសចូលរួមពិនិត្យនិងធ្វើកោសល្យពិច័យ ហើយសន្និដ្ឋានថា ស្លាប់ដោយសារគាំងបេះដូង រួចយកសពទៅតម្កល់នៅមន្ទីរពេទ្យកាល់ម៉ែត ៕

adverise with khmeread

មតិយោបល់