adverise with khmeread D4a18310 e057 4b01 8285 20b148e12ec0

ចោរ​ជើងចាស់​ជំនាញ​ខាង​គាស់​ផ្ទះ​អស់​ល​ក្ខ័​ត្រូវបាន​ម្ចាស់​ចាប់ខ្លួន​(​មាន​វីដេអូ​)

     ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ទើប​ចេញពី​គុក​អត់​កែខ្លួន​មក​គាស់​ផ្ទះ​គេ​រត់គេចខ្លួន​បាន​មួយរយៈ​ត្រឡប់​ចូល​ភូមិ​វិញ ត្រូវបាន​ម្ចាស់​តាម​ចាប់យក​មកឱ្យ​សម្ថ​ត​កិច្ច​កាលពី​វេលា​ម៉ោង​៩ ​និង​១៥​នាទី​ព្រឹក​ថ្ងៃទី​២៩ ​ខែមេសា​ ឆ្នាំ​២០១៦​ស្ថិតនៅ​ភូមិ​មានជ័យ សង្កាត់​ស្ទឹងមានជ័យ ខ​ណ្ខ​មានជ័យ​។​

     តាម​សម្តី​ពី​ម្ចាស់ផ្ទះ​ដែល​ឈ្មោះ ស៊ុំ សុខ​ចាន់​ ភេទ​ប្រុស ​អាយុ​២៧​ឆ្នាំ​ ជា​អ្នកលក់ដូរ​ទីលំនៅ​ភូមិ​ខាង់លើ​បានឱ្យដឹងថា នៅ​ថ្ងៃទី១១ ​ខែមេសា​ ឆ្នាំ​២០១៦​ មុន​ចូលឆ្នាំ​ខ្មែរ ​ដោយ​ថ្ងៃនោះ​គាត់​បាន​ចាក់​បាស់​រាំលេង​នៅផ្ទះ​រហូតដល់​យប់​ក៏បាន​បិទ​។ នៅពេលនោះ​ក៏បាន​នាំគ្នា​ចូលទៅ​សម្រាក​ស្រាប់តែ​ព្រឹក​ឡើង​ក៏មាន​ជញ្ជាំង​ផ្ទះ​បាន​របើក​ក៏បាន​ទៅ​មើល​មក​សម្ភារៈ​បាន​បាត់អស់​ដោយមាន​កាបូប​មួយទៀត​ហើយ​នៅក្នុង​កាបូប​នោះ​មាន​លុយ​ចំនួន​១៣០០​ដុល្លារ​,​លុយ​ខ្មែរ​៦០០០០០​រៀល​,​ផ្លាកដៃ​រួម​និង​ខ្សែ​កមួយ​ខ្សែ​ទៀត​។​

     រហូតមកដល់​ថ្ងៃ​២៩ ​មេសា​ ឆ្នាំ​២០១៦ ​ដោយមាន​អ្នកជិតខាង​បាន​ស្គា​ល់ហើយ​បាន​ដើរចូល​ទៅលេង​ហ្គេម​នៅ​ម្តុំ​កើតហេតុ​ខាងលើ​បានមក​ឃាត់ខ្លួន​ប្រគល់ឱ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ចាត់ការ​បន្ត។​

     សមត្ថកិច្ច​បានឱ្យដឹង​ថា ជនសង្ស័យ​ឈ្មោះ គា ចាន់​រ៉ា​ ភេទ​ប្រុស ​អាយុ​៣០​ឆាំ្ន ​មុខរបរ​មិន​ពិតប្រាកដ​ស្នាក់នៅ​ផ្ទះជួល​សង្កាត់​បឹង​សាឡាង​ ខ​ណ្ខ​ទួលគោក​ បាន​សារភាពថា​ពិតជា​បានគាស់​ផ្ទះ​មែន តែ​លុយ ​និង​របស់របរ​នោះបាន​យក​ចាយ​អស់ហើយ​។​

     បច្ចុប្បន្នកំពុង​កសាង​សំណុំរឿង​បញ្ចូនទៅ​អធិកា​ដ្ឋា​ន​ប៉ូលិស​ខ​ណ្ខ​មានជ័យ​ចាត់ការ​តាមច្បាប់​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់