adverise with khmeread 89eb39a2 f614 4716 8525 34748fcb5778

ចាប់​ស្ត្រី​២​នាក់​ម្តាយ ​និង​កូន​ជួញដូរ​ថ្នាំញៀន​

       ក្រចេះ ៖ ក្រោម​ការចង្អុលបង្ហាញ​នីតិវិធី ពី​សំណាក់​លោក ឧ​ត្ត​ម​សេនីយ៍ លន់ សុផាត កម្លាំង​ប៉ូលិស​ស្រុក​ស្នួល​បាន​បើក​ប្រតិ​ប​ត្ត​ការបង្ក្រាប​ករណី​គ្រឿងញៀន​ធំ​មួយ​នៅ​ស្រុក​ស្នួល កាលពី​ល្ងាច​ថ្ងៃទី​២៨ ខែមេសា​ ឆ្នាំ​២០១៦ ដោយ​ឃាត់​បាន​ស្ត្រី​២​នាក់​ម្តាយ​និង​កូន​ព្រមទាំង​ដកហូត​វត្ថុតាង​មួយចំនួន។​

       ប៉ូលិស​និ​យាយ​ថា ស្ត្រី​សង្ស័យ​២​នាក់​ម្តាយ​និង​កូន ដែល​ប៉ូលិស​បាន​កំណត់ថា ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ធំ​មួយ​នៅ​ស្រុក​ស្នួល ត្រូវបាន​កម្លាំង​ប៉ូលិស​ព្រហ្មទណ្ឌ​ស្រុក​ឆ្មក់​បង្ក្រាបបាន​នៅ​ឃុំស្នួល ស្រុក​ស្នួល​។ ម្តាយ​ឈ្មោះ​ផេង សាវ៉ាត​ អាយុ​៦១​ឆ្នាំ​ ​និង​កូនស្រី​ អាយុ​២២​ឆ្នាំ ស្នាក់នៅ​ឃុំ​-​ស្រុក​ស្នួល ខេត្តក្រចេះ។​

        អធិការរង​ប៉ូលិស​ស្រុក​ស្នួល លោក​វរសេនីយ៍ទោ ប៊ុត នឿន បាន​ឲ្យ​ដឹងថា ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​ករណី​រក្សា ទុក​ជួញដូរ​និង​ចែកចាយ​គ្រឿងញៀន ពី​សំណាក់​កម្លាំង​ប៉ូលិស​ស្រុក​ទៅលើ​ស្ត្រី​ជា​មុខសញ្ញា ទាំងពីរ​នាក់ ម្តាយ​និង​កូន​នេះ​បាន​ឆែកឆេរ​រកឃើញ​ថ្នាំញៀន​ប្រភេទ​ម៉្សៅ​ក្រាម​ពណ៌​ស​(​ម៉ា​ទឹក​ក​)​ចំនួន​៥​កញ្ចប់​ធំ​និង​៤​កញ្ចប់​តូច និង​ថ្នាំញៀន​គ្រាប់​ប្រភេទ​យ៉ាម៉ា​ចំនួន​៩​គ្រាប់ ព្រមទាំង​សម្ភា​រះ​សម្រាប់​ប្រើប្រាស់​មួយចំនួនធំ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់