Ba4f39e4 6682 40e4 9d5f d47013acb11f

មុខសញ្ញា​ជួញ​គ្រឿងញៀន​សកម្ម​ម្នាក់​ត្រូវបាន​ចាប់ខ្លួន​

     កណ្តាល ៖ ប៉ូលិស​ប៉ុស្តិ៍​គគីរ​ធំ​ស្រុក​កៀនស្វាយ​បាន​បើក​កិច្ចប្រតិបត្តិការ​បង្ក្រាប​មុខ​​សញ្ញា​ម្នាក់ រក្សាទុក​ដើម្បី​ចែកចាយ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​(​ម៉ា​ទឹកកក​)​នា​វេលា​ម៉ោង​១០​ និង​៣០​នាទី​យប់​ថ្ងៃទី ២៨ ​ខែមេសា ​ឆ្នាំ​២០១៦ ចំណុច​ផ្ទះ​របស់​ឈ្មោះ ​ប្រេះ ស៊ីណេ​ត ​ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ នៅ​ភូមិ​រាំង​ដេក​ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល។​

     ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ប៉ែន ចាន់​សឿន ​ភេទ​ប្រុស អាយុ៥២​ឆ្នាំ ជនជាតិ​ខែ្មរ​មុខរបរ​រត់​ម៉ូតូឌុប មាន​ទីលំនៅ​ភូមិ​អំពិល​ទឹក​ឃុំ​កំពង់​ភ្នំស្រុក​លើកដែក ខេត្តកណ្តាល​(​ឃាត់ខ្លួន​)។ វត្ថុតាង​ចាប់យក​៖ ១-​ម៉្សៅ​ក្រាម​ពណ៌​ស សង្ស័យថា​សារធាតុ​ញៀន (​ម៉ា​ទឹកកក​)​ ចំនួន​០៩​កញ្ចប់​តូច សំភារៈ​សំរាប់​វេច​ខ្ចប់​មួយចំនួន​,២-​ទូរ​សព្ទ័​ចំនួន​០១​គ្រឿង​ម៉ាក​SINGTECH ,៣-ដាវ​សា​ម៉ូ​រ៉ៃ​០១ ,៤-​កាំភ្លើង​ជ័រ​០១ ​និង​៥-ចង្កៀង​អគ្គិសនី​បំភ្លឺ​លើ​តុ​០១​។​

     ប៉ូលិស​បន្តថា មុនពេល​កើត​ហ​តុ​កំលាំងនគរ​​បាល ប៉ុស្តិ៍​រដ្ឋបាល​គគីរ​ធំ​បាន​ដើរល្បាត​នៅក្នុង​មូលដ្ឋាន លុះដល់​មុខផ្ទះ​ឈ្មោះ​ ប្រេះ ​ស៊ី​ណេ​ត ​ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ ដែលជា​មុខសញ្ញា​ចែកចាយ ​នឹង​ប្រើប្រាស់​គ្រឿងញៀន​កន្លងមក​ដោយមាន​ការសង្ស័យ​កម្លាំង​ប៉ូលិស​ក៏​ឈប់​ម៉ូតូ​ពេលនោះ​មុខសញ្ញា​សង្ស័យ​ក៏នាំគ្នា​រត់គេចខ្លួន​អស់​ទៅ​នៅសល់តែ​ឈ្មោះ ​ប៉ែន ចាន់​សឿន ​ក៏ឃាត់ខ្លួន​ជាមួយ​វត្ថុតាង​ខាងលើ​មក​ប៉ុស្តិ៍​ដើម្បី​សួរនាំ​
​និង​បញ្ជូន​ខ្លួន​រួម​ជាមួយនឹង​វត្ថុតាង​ទៅ​អធិការដ្ឋាន​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​៕​

អ្នកនឹងចូលចិត្ត

មតិយោបល់