473237844

ក្រុមហ៊ុន​នៅ​ពីក្រោយ​កម្មវិធី "American Idol" ដាក់ឯកសារប្រកាស​ក្ស័យធន​

​    ​ក្រុមហ៊ុន​ផលិតកម្ម Core Media Group ដែល​នៅ​ពីក្រោយ​កម្មវិធី "American Idol" និង កម្មវិធី "So You Think You Can Dance" បានដាក់​ពាក្យសុំ​សិទ្ធិ​ការពារ​ក្ស័យធន ដោយ​យោងទៅលើ​ការធ្លាក់ចុះ​អត្រា​អ្នកទស្សនា​កម្មវិធី Idol និង លុយ​ដែល​ខ្លួន​ជំពាក់​អ្នកបង្កើត​កម្មវិធី លោក Simon Fuller និង​កត្តា​ជាច្រើន​ទៀត​។ 

​    ​លោក Simon Fuller ម្ចាស់បំណុល​កំពូល​រប​ស់​ក្រុមហ៊ុន​នេះ ត្រូវបាន​គេ​ជំពាក់ ៣,៣៧ លាន​ដុល្លារ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​វេ​ប​សាយ Hollywood Reporter​។ ក្នុង​ឯកសារ​ជំពូក​ទី ១១ ផលិតកម្ម Core Media Group និយាយថា​ខ្លួន​ជំពាក់​ភាគី​ទី​បី ៣៩៨ លាន​ដុល្លារ ក្នុងនោះ​រួមមាន​ទាំង​ក្រុមហ៊ុន Tennenbaum Capital Partners និង ក្រុមហ៊ុន Crestview Media Investors​។ 

​    ​យោងតាម​ឯកសារ​ដាក់​ទៅ​តុលាការ​ដកស្រង់​ដោយ​វេ​ប​សាយ Hollywood Reporter ក្រុមហ៊ុន Core Media Group បាន​លើកឡើងថា "​ទោះយ៉ាងណា ថ្វីបើ​ទទួលបាន​ជោគជ័យ​យូរអង្វែង ក៏ប៉ុន្តែ​ក្រុមហ៊ុន​ថ្មីៗ​នេះ​បាន​ជួបប្រទះ​ការធ្លាក់ចុះ​ផ្នែក​ហិរញ្ញវត្ថុ​ជាពិសេស​គឺ​ដោយសារតែ​ការធ្លាក់ចុះ​អត្រា​អ្នកទស្សនា​កម្មវិធី American Idol និង ការធ្លាក់ចុះ​ការឆ្លើយតប​គិត​ជា​ប្រាក់ចំណូល​ពី​ថ្លៃ​ផ្សាយ​ទាក់ទង​នឹង IDOLS, ការលក់​ជា​អន្តរជាតិ​សម្រាប់​ការផ្សាយ​ឡើងវិញ ថ្លៃ​ចុះ​ពិនិត្យ​ផ្ទាល់​តាម​ប្រទេស ការឧបត្ថម្ភ និង​ការលក់​សិទ្ធិ​កម្មវិធី​ទាក់ទង​នឹង IDOLS"​។ 

​     ក្នុង​ឆ្នាំ ២០១៤ ចំណូល​បាន​ពី​កម្មវិធី Idol បាន​ធ្លាក់ចុះ ១៥ លាន​ដុល្លារ ហើយ​ចំណូល​សរុប​បាន​ធ្លាក់ចុះ ៣៥,៦ លាន​ដុល្លារ​នៅ​ឆមាស​ទីមួយ​នៃ​ឆ្នាំ ២០១៥ នេះ​បើ​យោងតាម​វេ​ប​សាយ Hollywood Reporter៕ 

ប្រភព៖ MSN

មតិយោបល់