adverise with khmeread 38453e07 fc04 4675 93a3 0efc20f49011

ឃាត់ខ្លួន​ស្ត្រី​២​នាក់​ដកហូត​ថ្នាំញៀន​ជិត​៩​គីឡូក្រាម​និង​ទឹកប្រាក់​រាប់ពាន់​ដុល្លារ​

      ព្រះសីហនុ ៖ ស្ត្រី​២​នាក់​រួមជាមួយ​ថ្នាំញៀន​ជិត​៩​គីឡូក្រាម​និង​ទឹកប្រាក់​រាប់ពាន់​ដុល្លារ ត្រូវបាន​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ​បង្ក្រាប ព្រមទាំង​ដកហូត​វត្ថុតាង​ដ៏​ច្រើន។​

      មន្ត្រី​អាវុធហត្ថ​បានឱ្យដឹងថា កម្លាំង​ការិយាល័យ​បង្ក្រាប​បទល្មើស​គ្រឿ​ញៀន​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ក្រោម​ការបញ្ជា​ផ្ទាល់​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហេង ប៊ុន​ទី ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត កាលពី​វេលា​ម៉ោង​១១​ និង​២៥​​នាទី ​ថ្ងៃទី​២៨ ខែមេសា​ ឆ្នាំ​២០១៦ ដឹកនាំ​ដោយ​លោក​វរៈសេនីយ៍ត្រី ឆេង វុទ្ធី​ ប្រធាន​មន្ទីរ​យុ​ត្តិ​ធ​ម៍​បាន​ដឹកនាំ​កម្លាំង​ជំនាញ​ចុះបង្ក្រាប​ករណី​ជួញដូរ​រគ្រឿង​ញៀន​នៅ​ចំណុច​ផ្សារ​ពាណិជ្ជកម្ម​ស្ថិត​ក្រុមទី​១ ​ភូមិ​១ សង្កាត់​២ ​ក្រុង​និង​ខេត្ត​ព្រះសីហនុ ឃាត់​បាន​ស្ត្រី​ជា​ជនសង្ស័យ​ចំនួន​២​នាក់​ដកហូត​ថ្នាំ​ញៀន​​​៣​កញ្ចប់​ធំ រួច​បន្ត​ចុះ​ឆែកឆេរ​លំនៅដ្ឋាន​ជនសង្ស័យ​នៅ​ចំនុច​បន្ទប់​ជួល​លេខ​០៤​ ក្រុម​០៩ ​ភូមិ​០២​ សង្កាត់​០៣ ​ក្រុង​-ខេត្ត​ព្រះសីហនុ​។​

      កិច្ចប្រតិបត្តិការ​បង្ក្រាប​នេះដែរ​កម្លាំង​បានធ្វើ​ការដកហូត​វត្ថុតាង​រួមទាំង​អស់​មាន​ ៖ -​ម្សៅ​​ពណ៌​ស​ថ្លា​ចំនួន​០៣​កញ្ចប់​ធំ​ស្មើរ​៩​គីឡូក្រាម​, ម៉ូតូ ០២​គ្រឿង ,​ទូរស័ព្ទដៃ​ចំនួន ០៣​គ្រឿង ប្រាក់​ខ្មែរ​៣​លាន​រៀល ,​ប្រាក់​អាមេរិក​៧៣០០​ដុល្លារ​(​ឆែក​លើក​ទី​២​បាន​២៨០០​ដុល្លារ​) ,​ខ្សែក​ផ្លាក​ទីន​៣​ខ្សែ​, ខ្សែដៃ​ផ្លាក​ទីន​២​ខ្សែ​នង​ចិញ្ចៀន​០១​វង់​។​

      មន្ត្រី​បន្តថា  ស្ត្រី​ជា​ជនសង្ស័យ​ដែល​ត្រូវបាន​ឃាត់ខ្លួន​នោះ​ទី​១-​ឈ្មោះ ស៊ុត ច​ន្ធូ ភេទ​ស្រី អាយុ​៣២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ​មាន​ទីលំនៅ​បន្ទប់​ជួល​លេខ​០៤ ក្រុម ០៩ ភូមិ​០២ សង្កាត់​០៣ ក្រុង​ខេត្ត​ព្រះសីហនុ និង​ទី​២​ឈ្មោះ ស៊ុត សុខា ភេទ​ស្រី អាយុ​២៨​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ក្រឡុក​ស្រា​បា​បារាំង​មាន​ទីលំនៅ​បន្ទប់​ជួល​លេខ​០៤ ក្រុម ១៤ ភូមិ​០១ សង្កាត់​០៤ ក្រុង​ខេត្ត​ព្រះសីហនុ។​

       បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់​ត្រូវបាន​ប​បញ្ជូនមក​ការិយាល័យ​បទល្មើស​គ្រឿងញៀន​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ដើម្បី​អនុវត្តតាម​និតិ​វិធី​ច្បាប់៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់