adverise with khmeread Image20130107091143

ត្រៀម​ភួយ​! រលក​ត្រជាក់​ជិត​សូន្យ​អង្សា La Nina ត្រៀមខ្លួន​ចូលមក​វាយប្រហារ​វិញ​ម្តង បន្ទាប់ពី​រលក​ម្តៅ El Nino អស់​ឥទ្ធិពល​នៅ​ពាក់កណ្តាល​ឆ្នាំនេះ

    ​គ្រោះរាំងស្ងួត​ខ្សោះ​ខ្យល់ និង​អាកាសធាតុ​ក្តៅហែង​ពី​បាតុភូត​រលក​កម្តៅ El Nino បាន​បង្ក​ឱ្យ​ខ្វះ​ស្បៀ​ង​និង​ទឹក និង​បាន​បំផ្លាញ​ដំណាំ​ទូទាំង​តំបន់​អាស៊ី ហើយ​ឥឡូវនេះ​ក្រុម​អ្នកជំនាញ​ព្រមាន​អំពី​លទ្ធភាព​ទឺ​ក​ជំនន់​បង្កឡើង​ដោយ​ប្អូនស្រី​របស់ El Nino គឺ​រលក​ត្រជាក់ La Nina​។​

​    ​បាតុភូត El Nino ដែល​បានចាប់ផ្តើម​កាលពី​ឆ្នាំមុន​គឺជា​បាតុភូត​រលក​កម្តៅ​ដ៏​ក្តៅ​បំផុត​មិន​ធ្លាប់មាន ដោយ​បណ្តាលឱ្យ​ទន្លេមេគង្គ​ស្រក​ចុះ​ទាប​បំផុត​ក្នុង​រយៈពេល​ជាច្រើន​ទសវត្សរ៍​មកនេះ ដោយ​បង្កឱ្យមាន​ចលាចល​ទាក់ទង​ស្បៀ​ង​អាហារ​នៅក្នុង​ប្រទេស​ហ្វីលីពីន និង បាន​ជះ​រលក​កម្តៅ​រយៈពេល​រាប់​ខែ​នៅ​ទូទាំង​តំបន់ ជាមួយនឹង​អាកាសធាតុ​ជា​មធ្យម ៤០ អង្សា​។ 

​    ​ស្ថាប័ន IHS Global Insight បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP ថា ការខាតបង់​សេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​អាច​កើន​ដល់ ១០ ពាន់​លាន​ដុល្លារ​។ 

​    ​កម្តៅ​ក្នុង​តំបន់​ត្រូវបាន​រំពឹងថា​នឹង​អស់​នៅត្រឹម​ពាក់កណ្តាល​ឆ្នាំនេះ ប៉ុន្តែ​ក្តីបារម្ភ​កំពុងមាន​ខ្លាំង​ឡើង​ថា បាតុភូត​រលក​ត្រជាក់​ដ៏​ខ្លាំង​នេះ​ (La Nina) នឹងធ្វើ​ដំណើរ​តាម​ពីក្រោយ​។ បាតុភូត​នេះ​អាច​នាំមក​នូវ​ភ្លៀង​ខ្លាំង​ជោគជាំ​មកកាន់​តំបន់​ងាយ​រងគ្រោះ​ទឹកជំនន់ ដោយ​បំផ្លាញ​កសិកម្ម និង​បណ្តាលឱ្យ​ដំណាំ​ទាំងឡាយ​ងាយ​រងគ្រោះ​ដោយសារ​ជំងឺ និង​សត្វល្អិត​ចង្រៃ​។​

​    ​លោក Stephen O'Brien អគ្គលេខាធិការរង UN ទទួលបន្ទុក​កិច្ចការ​មនុស្សធម៌ និង​ជំនួយ​សង្គ្រោះបាន​និយាយ​ក្នុង​សប្តាហ៍​នេះ​ថា "​ស្ថានភាព​នេះ​អាច​រឹតតែ​អាក្រក់​ឡើង​ប្រសិនបើ​ព្រឹត្តិការណ៍ La Nina ដែលជា​រឿយៗ​កើត​ក្រោយ El Nino វាយប្រហារ​នៅ​ចុងឆ្នាំ​នេះ​"​។ 

​    ​លោក​បាន​និយាយថា El Nino បាន​បណ្តាលឱ្យ​មនុស្ស ៦០ លាន​នាក់​ជុំវិញ​ពិភពលោក​ត្រូវការ "​ជំនួយ​បន្ទាន់​" រួចមកហើយ ជាពិសេស​នៅ​តំបន់​អាហ្វ្រិក​៕ 

ប្រភព៖ បាំងកកបុស្ដិ៍

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់