adverise with khmeread 7d163f36 bb43 4990 90b8 714ac738e0c9

រថយន្ត​ក្រឡុក​ស៊ីម៉ង់​កៀរ​ម៉ូតូ​១​គ្រឿង​ដួល​រួច​កិន​យុវជន​ម្នាក់​ចំក្បាល​ស្លាប់(​មាន​វីដេអូ​)

      ភ្នំពេញ ៖ យុវជន​មិនទាន់​ស្គាល់​អត្តសញ្ញាណ​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ បន្ទាប់ពី​រថយន្ត​ក្រឡុង​ស៊ីម៉ង់​១​គ្រឿង​កិន​ចំក្បាល​ទាំង​ពាក់​មួយ​សុវត្ថិភាព កាលពី​វេលា​ម៉ោង១០​ព្រឹក​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០១៦​នេះ នៅលើ​ដងផ្លូវ​ជាតិ​លេខ​៦ ភូមិ​ខ្ទរ សង្កាត់​ព្រែក​លាភ ខណ្ឌ​ជ្រោយចង្វារ​។ 

      អត្តសញ្ញាណ​យុវជន​ដែល​ស្លាប់​គេ​នៅ​មិនទាន់​ស្គាល់​នៅឡើយ ប៉ុន្តែ​បើ​យោងតាម​ភិនភាគ យុវជន​រូបនេះ​មាន​អាយុ​ប្រហែល​ជាជាង​២០​ឆ្នាំ ដោយ​ធ្វើដំណើរ​តែ​ម្នា​ក់ដោយ​ម៉ូតូ​ម៉ាក គុប​ពណ៌​ទឹកប៉ិច ពាក់​ស្លាក​លេខ រ​៨៤៧៥ ភព​១។ រីឯ​រថយន្ត​ក្រឡុក​ស៊ីម៉ង់​ពាក់​ស្លាក​លេខ ភ្នំពេញ 5A ១២៧៥ របស់​ក្រុមហ៊ុន ស៊ី​ភេ​ក (CPAC) អ្នកបើកបរ​រត់​បាត់​។

     ​ ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​ម៉ូតូ​ជនរងគ្រោះ​និង​ឡាន ក្រឡុក​ស៊ីម៉ង់​បាន​បើក​ស្រប​ទិស​គ្នា​ពី​ជើង​ទៅ​ត្បូង​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦។​

      លុះ​មកដល់ ចំណុច​មុខ​ក្រុមហ៊ុន​ក្រឡុក​ស៊ីម៉ង់ ទើប​រថយន្ត​ក្រឡុក​ស៊ីម៉ង់​បត់​បំណង​ចូល​ក្រុមហ៊ុន​ក៏​ជ្រុល កៀរ​ម៉ូតូ​ជនរងគ្រោះ​អោយ​ដួល​រួច​កិន​ចំក្បាល រួច​រថយន្ត​បន្ត​អូស​ម៉ូតូ​ប្រមាណ​ជា​១០​ម៉ែត្រ បន្ថែមទៀត​ចូលដល់​បរិវេណ​ក្រុមហ៊ុន​តែម្តង។​

      គួរ​បញ្ជាក់ថា យុវជន​ដែល​ស្លាប់​គឺ​បានធ្វើ ដំណើរ​មាន​ពាក់​មួយ​សុវត្ថិភាព​ផងដែរ ប៉ុន្តែ​មួក​មួយ​នេះ​មិនអាច​ការពារ​អាយុជីវិត​របស់​យុវ ជននេះ​បានឡើយ។​

      បច្ចុប្បន្ន​សមត្ថកិច្ច​កំពុងធ្វើការ​វាស់វែង​និង​ស្រាវជ្រាវ​រក​អត្តសញ្ញាណ អ្នក​ដែល​ស្លាប់ និង​រក​អ្នកបើកបរ​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​មក​ធ្វើ​កំណត់ហេតុ​ចាត់ការ​តាមផ្លូវច្បាប់៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់