adverise with khmeread 3f0f84cf 6c61 44b5 be48 8df26352c5a6

មកពី​ទិញ​ស្រា​កំដរ​បុណ្យសព​ត្រូវ​ឈ្មោះ​ម៉ាប់​វាយ​ នឹង​ដំបង​ស្លាប់​

     កណ្តាល ៖ អ្នកភូមិ​ម្នាក់​ត្រូវ​អ្នកភូមិ​ដូចគ្នា​យក​ឈើ​ជ្រុង​វាយ​ពីក្រោយ​ត្រូវ​ក្បាល​និង​ដងខ្លួន​បណ្តាលឱ្យរ​បូស​ធ្ងន់​ហើយ​សាច់​ញា​ត្តិ​បងប្អូន​ចាត់​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​ក្រោយមក​ក៍​ថាច់​ខ្យល់​ស្លាប់​។​

     សម​ត្ត​កិច្ច​ជំនាញ​បាន​និយាយថា ជាការ​យល់ច្រឡំ​ដែល​ជនដៃដល់​គិតថា​ជនរងគ្រោះ​និយាយ​ឱ្យ​ខ្លួន​ហើយ​ម្យ៉ាងទៀត​ជនល្មើស​នេះ​ស្រវឹងស្រា​ផង​ក៍​ប្រើ​អំពើ​ហឹ​ង្សា​មកលើ​ជនរងគ្រោះ​រហូតដល់​ស្លា​ប់​រួច​គេច​ខ្លួ​ច​បាត់​។​

     យ៉ាងណា​សម​ត្ត​កិច្ច​កំពុង​តាម​ប្រ​ម៉ាញ់​ចាប់ខ្លួន ជនដៃដល់​ចាត់ការ​តាមផ្លូវ​ច្បាប់​។​

     អំពើហិង្សា​បណ្តាលឱ្យ​ស្លាប់​នេះ​កើតឡើង​នៅ​ថ្ងៃទី​២៨​ ខែមេសា ​២០១៦​វេលា​ម៉ោង​៩ ​និង​៣៥​នាទី យប់​នៅ​ចំនុច​ភូមិ​ព្រែក​ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល​។​

     លោក​វរសេនីយ៍​សេង សុជាតិ​អធិការ​ប៉ូលិស​ស្រុក​ស្អាង​បានឱ្យដឹងថា ជនរងគ្រោះ​​ឈ្មោះ​លុក ប៊ុនធឿន ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ​នៅ​ភូមិ​ព្រែក ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល មុខរបរ​កសិករ​ស្លាប់​ពេល​បញ្ជូន​ទៅដល់​មន្ទី​ពេទ្យ​កាល់ម៉ែត​ភ្នំពេញ។​

     ជនសង្ស័យ​ឈ្មោះ ចាំ ម៉ាប់ ភេទ​ប្រុស អាយុ ២៦​ឆ្នាំ​នៅ​ភូមិ​ព្រែក ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល មុខរបរកសិករ (គេចខ្លួន)​។ វត្ថុតាង​ចាប់យក ឈើ​ជ្រុង​ចំនួន​មួយ​ប្រវែង​១០២​សង់ទីម៉ែត្រ​ទទឹង​១០​សង់ទីម៉ែត្រ ។​

     បើតាម​លោក​អធិការ​អោយដឹងទៀតថា​មុនពេល​កើតហេតុ​ឈ្មោះ​ លុក ​ប៊ុនធឿន​ បាន​មក​​អង្គុយលេង​កំដរ​ផ្ទះ​បុណ្យសព​ឈ្មោះ​​ ហ៊ី​ម ​ដែល​ទើប​និង​ស្លាប់​។ ពេលនោះ​មានឈ្មោះ​ថុ​ក​ភេទ​ប្រុស បានអោយ​លុយ​ចំនួន​២០០០៛​ទៅ​ឈ្មោះ​ ប៊ុន ធឿន ​ទៅ​ទិញ​ស្រា​ផ្ទះ​ឈ្មោះ​នួន​លី​ឡា (​ម៉ាប់ ) តែ​មិន​បើកទ្វា​លក់​ស្រា​អោយ​ក៏​ត្រឡប់មកវិញ​មក​អង្គុយលេង​ជាមួយ​ឈ្មោះ​ ថុ​ក​ នៅផ្ទះ​បុណ្យសព​ដដែល​។ 

     ពេល​កំពង់​អង្គុយ​និយាយ​គ្នា​ជាមួយ​ឈ្មោះ​ ថុ​ក ឈ្មោះ​ ប៊ុន ធឿន​ បាន​និយាយ​រឿង​ទៅ​ទិញ​ស្រា​ផ្ទះ​ឈ្មោះ​ ម៉ាប់​ អត់បើកទ្វាស្រាប់តែ​ពេលនោះ ​ឈ្មោះ​ ចាំ​ ម៉ាប់ (មនុស្ស​ផ្សេង ម្នាក់ទៀត​ជា​ជនដៃដល់​)​មាន​សភាព​ស្រវឹងស្រា​បាន​ដើរ​មកដល់​លឺឈ្មោះ​ លុក​ ប៊ុនធឿន​ និយាយ​​​ចំឈ្មោះ​ខ្លួន​ក៏​ខឹង​បាន​ដើរ​យក​ឈើ​ជ្រុង​នៅក្បែ​នោះ​វ៉ៃ​ទៅលើ​ឈ្មោះ ​លុក ​ប៊ុនធឿន​ ចំក្បាល​និង​ខ្លួន​ចំនួន​បី​ឈើ​ជ្រុង​បណ្តាលអោយ​ដួល​ទៅ​ដី​។ 

     ចំណែក​ឈ្មោះ ​ចាំ ​ម៉ាប់ ​​ពេល​វ៉ៃ​ទៅលើ​ឈ្មោះ លុក​ ប៊ុនធឿន ​រួច​បាន​ទំលាក់​ឈើ​ជ្រុង​ចោល​នៅ​កន្លែងកើតហេតុ​រួច​គេចខ្លួនបាត់​តែម្តង​។​
​ភ្លាមនោះ​ឈ្មោះ​ លុក ​ប៊ុនធឿន ​ត្រូវបាន​បងប្អូន​បញ្ជូនទៅ​កាន់​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ​ភ្នំពេញ​ក៏បាន​ស្លាប់​នៅ​មន្ទី​ពេទ្យ​តែម្តង​។​

     លោក​អធិការ​បញ្ជាក់ថា​នៅ​ព្រឹក ថ្ងៃទី​២៩​មេសា​ឆ្នាំ​២០១៦​ក្រុមគ្រួសារ​បាន​យក​សព​ជនរងគ្រោះ​មកដល់​ផ្ទះ​ហើយ​សម​ត្ត​កិច្ច​បច្ចេកទេស​ស្រុក​ពិនិត្យ​សាកសព​ឃើញថា​ជនរងគ្រោះ​ស្លាប់​ដោយសារ​មាន​ស្នាម​មុត​ផុង​លលា​ដ៏​ក្បាល​ផ្នែក​ខាងលើ​ស្នាម​ជាំ​ឆ្អឹងជំនី​ខាងស្តាំ​និង​ស្នាម​ជាំ​នៅ​ស្មា​ខាងឆ្វេង​។​
     បន្ទាប់ពី​បាន​ពិនិត្យ​សាកសព​រួច  ក្រុម​ជំនាញ​បានប្រគល់​សាកសព​ជូន​ក្រុមគ្រួសា​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់