adverise with khmeread 13090363 964322943682621 335506222 n

សព​បុរស​ម្នាក់​អណ្តែត​លើ​ទន្លេបាសាក់​(មានវីដេអូ)

    ភ្នំពេញ ៖ សព​បុរស​មិនទាន់​ស្គាល់​អត្តសញ្ញាណ​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ​អណ្តែត​នៅ​កណ្តាល​ទឹកទន្លេ​បាសាក់ ក្បែរ​ស្ពាន​ព្រះមុនីវង្ស​ថ្មី ជាប់​ព្រំប្រទល់ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ និងសង្កាត់​ច្បារអំពៅ​១ ខណ្ឌ​ច្បារអំពៅ​កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃទី​២៩​ ខែមេសា ​ឆ្នាំ​២០១៦​នេះ​។​

    បន្ទាប់ពី​មនុស្សម្នា​ឈរ​មើល​ឈូរ​ឆ​ពេញ​លើ​ស្ពាន​ព្រះមុនីវង្ស​ថ្មី គេ​មិនទាន់​ឃើញ​សមត្ថកិច្ច​ស្រង់​សព​ឡើង​លើគោក​ដើម្បី​ពិនិត្យ​និង​ធ្វើ​កោសល្យ​ពិច័យ​នៅឡើយ​។​

    ទំនង​មកពី​សព​អណ្តែត​ចំ​កណ្តាលទន្លេ​បែបនេះ បានធ្វើឱ្យ​សមត្ថកិច្ច​ប្រចាំ​គ្នារៀងៗ​ខ្លួន​ទើប​ពុំមាន​អ្នក​ចុះទៅ​ស្រង់ ខណៈ​សព​ត្រូវបាន​គេ​ឃើញ​អណ្តែត​ប្រមាណ​១​ម៉ោង​មកហើយ៕​

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់