adverise with khmeread Krystal

Krystal បង្ហាញ​ផែនការ​នាពេល​អនាគត​

    ​តារាចម្រៀង Krystal សមាជិក​របស់​ក្រុម​ចម្រៀង f(x) បានបង្ហាញ​កាលវិភាគ​នាពេល​អនាគត​របស់​នា​ង​កាលពី​ថ្ងៃទី​២៧​ខែមេសា អំឡុង​កម្មវិធី​ផាត់មុខ​និង​តុបតែង​ខ្លួន​។​

​    ​Krystal បាន​និយាយថា “​បច្ចុប្បន្ន ខ្ញុំ​កំពុង​ថត​ភាពយន្ត​នៅ​ក្រុង​ប៉េកាំង ហើយ​ឆាប់ៗ​នេះ នឹង​ចាប់ផ្តើម​ថត​រឿង​ភាគ​មួយ​។ ខ្ញុំ​បានធ្វើ​ដំណើរ​ចុះឡើង​ប្រទេស​ចិន​ញឹកញាប់​”​។​

​    ​នៅពេល​សួរនាំ​អំពី​អាថ៌កំបាំង​នៅ​ពីក្រោយ​សម្រស់​របស់​នាង Krystal បាន​និយាយថា “​បើទោះបីជា ខ្ញុំ​ទទួលទាន​និង​ដេក​ស្រួល​តាម​កាលវិភាគ​ដែល​បានកំណត់​ក៏ដោយ ក៏​ខ្ញុំ​មិន​ទទួលបាន​ឆាកជីវិត​ប្រចាំថ្ងៃ​ដូច​ធម្មតា​របស់ខ្ញុំ​ទេ​។ ខ្ញុំ​ចូលចិត្ត​ហាត់ប្រាណ​ច្រើន​និង​ដេក​ច្រើន​”​។ 

​    ​នាង​បាន​បន្ថែមថា “​ខ្ញុំ​ចូលចិត្ត​សម្រស់​បែប​ធម្មជាតិ ដូច្នេះ​ខ្ញុំ​ស្ទើរតែ​មិន​ផាត់មុខ​លា​ក្រេ​ម​”​។​

​    ​សម្រាប់​ផែនការ​អនាគត Krystal បាន​និយាយថា “​ខ្ញុំ​គិតថា ខ្ញុំ​នឹង​បង្ហាញ​ភាព​សកម្ម​បន្ថែមទៀត​នៅ​ប្រទេស​ចិន និង​ធ្វើដំណើរ​ទៅ​ទីនោះ​កាន់តែ​ញឹកញាប់​”​។ 

​    ​បច្ចុប្បន្ន Krystal កំពុង​ថត​ភាពយន្ត “Kite Flying” ដែល​ត្រូវបាន​សហការ​ផលិតរ​វាង​ក្រុម​ចិន​និង​ក្រុមហ៊ុន​កូរ៉េ​៕

adverise with khmeread
ប្រភព៖ viki

អ្នកនឹងចូលចិត្ត

មតិយោបល់