adverise with khmeread Tsemain

លោក Nicholas Tse បកស្រាយ​ពី​រឿង គាត់​រៀបការ​ជាមួយនឹង​នាង Faye Wong

    ​របាយការណ៍​ពី​កាសែត China Press បានឱ្យដឹង​តារាចម្រៀង​ហុងកុង​លោក Nicholas បាន​បដិសេធថា​មិនបាន​រៀបការ​ជាមួយនឹង​នាង Faye Wong នោះទេ​។​

​    ​លោក​បាន​ថ្លែង​ទៅកាន់​អ្នកការ​សែត​យ៉ាង​ដូច្នេះ បន្ទាប់ពី​ពិធី​មួយ​ដើម្បី​អបអរ​ការចាប់ផ្ដើម​នៃ​ការផលិត​រឿង Emperor Motion Picture ដែលមាន​ចំនួន​ទឹកប្រាក់​សរុប ៥២​លាន​ដុល្លារ​អាមេរិក ជា​រឿង​លក្ខណៈ 4D ដំបូង​គេ​ក្នុង​ទីក្រុង​ហ្វូ​សាន​។​

​    ​មាន​សំណួរ​ជាច្រើន​ត្រូវបាន​សួរ​លោក​ពាក់ព័ន្ធ​ទៅនឹង​រឿងអាស្រូវ​មួយ​នេះ ប៉ុន្ដែ​លោក​បាន​បដិសេធ​ទាំងអស់​។​

​    ​លោក​មិនបាន​ឆ្លើយតប​ទេ នៅពេល​ត្រូវបាន​គេ​សួរថា​តើ​ជា​ការពិត​ទេ​ដែលថា​កូន​អាយុ​៥​ឆ្នាំឈ្មោះ Quintus បាន​បដិសេធ​មិន​ចង់ឃើញ​មុខ​លោក​?"៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់