adverise with khmeread 66d16d05681a13408637844155e274f2bbe4bd6f

ក្រោយធ្លាក់ចុះប្រជាប្រិយភាពបន្តិច ឥឡូវប៉ាកគីអៅឡើងកូដវិញនិងក្លាយជាអ្នកនយោបាយពេញសិទ្ធិ

​    ​វីរៈបុរស​ប្រដាល់ មែន​នី ប៉ាក​គី​អៅ​ញញឹម​យ៉ាង​ស្រស់ ខណៈ​គាត់​ចំណាយពេល​ស្តាប់​សំឡេង​អ្នកគាំទ្រ​គួរឱ្យ​ស្រឡាញ់​ស្រែក​ឈ្មោះ​របស់គាត់ ដែល​នេះ​ជា​សំឡេង​សាទរ​ដើម្បី​ប្រកាស​នូវ​អាជីព​ថ្មី​មួយ​ក្នុងនាម​ជា​អ្នកនយោបាយ​ដ៏​មាន​ឥទ្ធិពល​បំផុត​មួយរូប​របស់​ហ្វីលីពីន​។ 

​    ​បន្ទាប់ពី​ឈ្នះ​ការប្រកួត​លា​ចុងក្រោយ​របស់គាត់​ទល់​ជាមួយ​កីឡាករ ធី​ម ប្រ៊ែ​ត​លី រួចមក ម្ចាស់​ខ្សែក្រវាត់​ពិភពលោក ប្រាំបី​ស្ថាប័ន​រូបនេះ​បាន​ចូលរួម​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ក្នុង​សប្តាហ៍​នេះ​ដើម្បី​ធានាបាន​អាសនៈ​មួយ​នៅក្នុង​ព្រឹទ្ធសភា នៅពេល​ប្រជាជន​ហ្វីលីពីន​នាំគ្នា​ចេញទៅ​បោះឆ្នោត​នៅ​ថ្ងៃទី ៩ ខែឧសភា​។ 

​    ​ការឡើង​កូដ​របស់​ប៉ាក​គី​អៅ​ពី​ក្មេង​តាម​ចិញ្ចើមថ្នល់​ដ៏​អស់សង្ឃឹម​មកជា​កំពូល​តារា​ប្រដាល់​បានធ្វើឱ្យ​គាត់​ក្លាយជា​វីរៈបុរស​ធំ​បំផុត​មួយរូប​របស់​ហ្វីលីពីន ហើយ​នៅក្នុង​ប្រទេសមួយ​ជាទី​ដែល​តារា​ល្បីៗ​ឧ​ហ្សា​ហ៍​ក្លាយជា​សមាជិកសភា រូបគេ​ក៏​កំពុង​ប្រឹងប្រែង​ប្រែក្លាយ​ភាពជោគជ័យ​ផ្នែក​កីឡា​ទៅ​ប្រឡូក​ក្នុង​សង្វៀន​នយោបាយ​ផងដែរ​។ 

​    ​ការ​ស្ទាបស្ទង់​បង្ហាញថា​ប៉ាក​គី​អៅ​បាន​ធានា​ទទួលបាន​កៅអី​ព្រឹទ្ធសភា​មួយរូប​ទៅហើយៗ​ដំណើរ​របស់គាត់​ឆ្លងកាត់​ទីប្រជុំជន​អនាធិបតេយ្យ​ក្បែរ​ទីក្រុង​ម៉ានីល ជាទី​ដែល​គាត់​បោះ​មួក និង​វត្ថុ​អនុស្សាវរីយ៍​ដល់​ក្រុម​អ្នកគាំទ្រ​ដ៏​រីករាយ ដែល​កាន់​រូបគាត់​ទំហំ​ប៉ុន​មនុស្ស​ពិត បានបង្ហាញ​ថា​គាត់​ជា​អ្នកឈ្នះ​ជាជាង​អ្នក​មក​បញ្ចុះបញ្ចូល​អ្នក​បោះឆ្នោត​ដែលមាន​មន្ទិលសង្ស័យ​។ 

​     ប៉ាក​គី​អៅ​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP កាលពី​ថ្ងៃ​ព្រហស្បតិ៍ អំឡុងពេល​សម្រាក​ពី​ហែល​ក្បួន​ហ៊ោកញ្ជ្រៀវ​ថា "​ខ្ញុំ​សប្បាយរីករាយ​នឹងធ្វើ​យុទ្ធនាការ​នេះ​ណាស់​ឥឡូវនេះ​។ មនុស្ស​ច្រើនណាស់​ចេញមក​ស្រែក​អបអរ​ខ្ញុំ​។ ខ្ញុំ​ពិតជា​រីករាយ​ជាមួយនឹង​ការស្វាគមន៍​ដ៏​កក់ក្តៅ​គ្រប់ការ​ជួបជុំ​។ ខ្ញុំ​ពិតជា​មិនដែល​រំពឹង​រឿង​បែប​នេះឡើយ​"​។ 

​    ​ជាមួយ​ការសន្និដ្ឋាន​ឥតឈប់ឈរ​ថា​ការប្រកួត​ធំ​មួយទៀត​ជាមួយ​កីឡាករ​គូប្រជែង​សញ្ជាតិ​អាមេរិក ផ្ល​យ មេ​វ៉េ​ឌ័​រ អាច​នឹង​ទាក់ទាញ​គាត់​ឱ្យ​ចាក​ចេញពី​ការចូលនិវត្តន៍ ប៉ាក​គី​អៅ​បាន​ទទូចថា គាត់​កំពុង​រីករាយ​នឹង "​ជីវិត​ចូលនិវត្តន៍​" និង​ថា​គាត់​មិន​បានគិត​អំពី​ការប្រកួត​ប្រដាល់​អ្វី​នោះឡើយ​។ 
​    ​
​    ​កេរ្តិ៍ឈ្មោះ​លើ​ឆាក​អន្តរជាតិ​របស់​ប៉ាក​គី​អៅ​បាន​រង​ការ​រង្គោះរង្គើ​យ៉ាងខ្លាំង​កាលពី​ខែកុម្ភៈ នៅពេល​អ្នក​ស្មោះស្ម័គ្រ​សាសនា​គ្រី​ស្ទា​ន​រូបនេះ​ពណ៌នា​មនុស្ស​ស្រឡាញ់​ភេទ​ដូចគ្នា​ថា "​អាក្រក់​ជាង​សត្វ​"​។ 

​    ​ក្រុមហ៊ុន​ឧបត្ថម្ភ​សំខាន់ Nike បាន​លុយ​ចោល​ភាពជា​ដៃគូ​ជាមួយ​គាត់​ភ្លាមៗ និង​តារា​ល្បី​អាមេរិក​ជាច្រើនរូប​បាន​សម្តែង​ការខឹង​សម្បា​ផងដែរ​។ 

​     ប៉ុន្តែ​ការនិយាយ​បែបនេះ​ពុំ​សូវ​មាន​ឥទ្ធិពល​អ្វី​ទេ​នៅ​ហ្វីលីពីន ជាមួយ​ការ​ស្ទាបស្ទង់​ជាច្រើន​បង្ហាញថា ប្រជាប្រិយភាព​របស់គាត់​ធ្លាក់ចុះ​តែ​បន្តិច​ប៉ុណ្ណោះ បន្ទាប់មក​បាន​រើប​ឡើងវិញ​យ៉ាង​ឆាប់រហ័ស​។ 

​    ​ដោយ​ត្រូវបាន​ជួយ​បន្ថែម​ពី​ការ​ឈ្នះ​ប្រ៊ែ​ត​លី​ក្នុង​ខែ​នេះ ប៉ាក​គី​អៅ​ឥឡូវនេះ​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ ៣ ក្នុងការ​ប្រណាំងប្រជែង​យក​អាសនៈ​ព្រឹទ្ធសភា និង​សឹងតែ​ច្បាស់ ១០០ ភាគរយ​ថា​នឹង​ទទួលបាន​អាសនៈ​មួយ​ក្នុងចំណោម​អាសនៈ​ទំនេរ ១២ កន្លែង នេះ​បើ​យោងតាម​ការ​ស្ទាបស្ទង់​ចុងក្រោយបង្អស់​ពី​ការ​ស្ទាបស្ទង់​មតិ​ដ៏​ធំ​៕

ប្រភព៖ ឆានែលញូវស៍អស៊ា

adverise with khmeread

មតិយោបល់