adverise with khmeread 250d58bc 64a3 433c 8c69 6f2ed9a20c08

ឃាត់​បុរស​ម្នាក់​តាម​ដីកា​ពីបទ​រំលោភ​លើ​សេចក្តីទុកចិត្ត​

     បាត់ដំបង ៖ បុរស​ម្នាក់​ត្រូ​បាន​ប៉ូលិស​ក្រុង​បាត់ដំបង​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​២៩ មេសា​ ឆ្នាំ២០១៦​ ម៉ោង​៨ ​និង​៤០​នាទី​ព្រឹក នៅ​ចំណុច​ភូមិ​អណ្តូង​ចេញ សង្កាត់​អូរ​ចារ ក្រុង​-​ខេត្តបាត់ដំបង​តាម​ដីកា​តុលាការ​ពីបទ​រំលោភ​លើ​ទំនុកចិត្ត​។​

     ប៉ូលិស​និយាយថា កម្លាំង​អធិការដ្ឋាន​ប៉ូលិស​ក្រុង​បាត់ដំបង​បាន​អនុវត្ត​ដីកាចាប់ខ្លួន​លេខ​444​ ដប​ចខ ​ចុះ​ថ្ងៃទី​២៨.០៨.២០១៣​ របស់​សាលាដំបូង​ខេត្តបាត់ដំបង​ចាប់ខ្លួន​ឈ្មោះ​តុ​ប ឌឿ​ន​ ភេទ​ប្រុស​ ​អាយុ៣៨​ឆ្នាំ​រស់នៅ​ភូមិ​អណ្តូង​ចេញ សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង​ពីបទ​រំលោភ​លើ​ទំនុកចិត្ត​ប្រព្រឹត្ត​នៅ​ភូមិ​អណ្តូង​ចេញ សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង​កាលពី​ថ្ងៃទី​៣០ ខែ​ឧសភា ​ឆ្នាំ​២០១៣​។

     បច្ចុប្បន្ន​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ចាត់កា​​ម​នីតិវិធី៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់