adverise with khmeread 4634058c dd04 46d5 aeac 4c452bbaa293

ភ្លៀង​១​មេ​ធំ រន្ទះបាញ់​អ្នក​ចិញ្ចឹម​ទា​ម្នាក់​ស្លាប់​នៅ​ព្រៃវែង​

    ព្រៃវែង ៖ បុរស​ចិញ្ចឹម​ទា​ម្នាក់ ត្រូវ​រន្ទះភ្លើង​បាញ់​ឆេះ​ខ្លោច​ពេញ​ដងខ្លួន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ នៅ​ខណៈពេលដែល​បុរស​រូបនោះ កំពុង​ដេក​យាម​ទា​នៅក្នុង​រោង​មួយ​នៅ​កណ្តាល​វាលស្រែ​កាលពី​វេលា​ម៉ោង​៣​ និង​២៥​នាទី​ទាបភ្លឺ ព្រឹក​ថ្ងៃទី​២៩ ​មេសានេះ នៅ​ចំណុច​វាលស្រែ​ក្នុង​សង្កាត់​កំពង់លាវ ក្រុង​ព្រៃវែង​។​

    ប៉ូលិស​និយាយថា បុរសរងគ្រោះ​ឈ្មោះ ពុន សំអឿន អាយុ​៤៨​ឆ្នាំ មានមុខរ​បរជា​អ្នក​ចិញ្ចឹម​ទា និង​មាន​ទីលំនៅ​ក្នុង​សង្កាត់​ជើង​ទឹក ក្រុងព្រៃវែង​។​

    សមត្ថកិច្ច​បានឱ្យដឹង​ថា ជនរងគ្រោះ​តែងតែ​ទៅ​ដេក​យាម​ទា​របស់ខ្លួន នៅក្នុង​កូន​រោង​កណ្តាល​វាលស្រែ​នោះ ជា​រៀងរាល់​យប់ ហើយ​មិន​ដែលមាន​បញ្ហា​អ្វី​កើតឡើង​ទេ​។​

    ប៉ុន្តែ​ជា​អកុសល​នៅវេលា​ម៉ោង​១​រំលង​អា​ធ្រា​ត្រ​ឈានចូល​ព្រឹក​ថ្ងៃទី​២៩​មេសា​នេះ មេឃ​បាន​ធ្លាក់ភ្លៀង​១​មេ​យ៉ាង​ធំ លាយឡំ​ជាមួយ​ខ្យល់​កន្ត្រាក់​បោកបក់​យ៉ាងខ្លាំង និង​មាន​ផ្លេកបន្ទោ​ឆ្វេ​ច​ឆ្វាច​ផងដែរ។​

    លុះ​នៅវេលា​ម៉ោង​៣​ និង​២៥​នាទី​ទាប​ភ្លើង ក៏មាន​រន្ទះ បាញ់​ទៅ​ចំ​រោង​ដែល​ជនរងគ្រោះ​ដេក​យាម​ទា ទើប​បណ្តាលឱ្យ​ឆេះ​ខ្លោច​ជនរងគ្រោះ និង​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​។ ប៉ុន្តែ​រហូតដល់​ព្រឹក​ឡើង​ទើប​មាន​អ្នក​ទៅ​ឃើញ និង​មានការ​ផ្អើល​ឆោឡោឡើង​។​

    សមត្ថកិច្ច​បានបញ្ជាក់​ថា តាម​ការពិនិត្យ​នៅ​កន្លែងកើតហេតុ ជនរងគ្រោះ​បាន​ពាក់​នាឡិ​កា ១​នៅ​នឹង​ដៃ ព្រមទាំង​មាន​ទូរ​សព្ទ័​១​គ្រឿង​ទៀត​នៅក្នុង​ហោប៉ៅ​ខោ​ផងដែរ។ ដូច្នេះហើយ​ទើប​សមត្ថកិច្ច​សន្និដ្ឋាន​ថា រន្ទះ​ដែល​បាញ់​ទៅ​ចំ​រោង​ដែល​ជនរងគ្រោះ​ដេក​នោះ គឺអាច​បណ្តាលមកពី​ចរន្ត​រន្ទះ ស្រូប​ឆ្លង​ជា​១​នឹង​នាឡិកា ឬក៏​ទូរ​សព្ទ័​ដៃ​នោះ​តែម្តង​។​

    សូមបញ្ជាក់ថា ក្រៅពី​រន្ទះបាញ់​បុរស​ចិញ្ចឹម​ទា​ខាងលើ​ស្លាប់​ហើយ​នោះរន្ទះ​ក៏ បាន​បាញ់​ទៅលើ​ពន្ធនាគារ​ខេត្តព្រៃវែង​និង​បាន​បណ្តាលឱ្យ​ខូច​កាមេរ៉ា​សុវត្ថិភាព​នៅក្នុង​ពន្ធនាគារ​នោះ​អស់​ចំនួន​៩​គ្រឿង ឧ​បករ​ណ៌​បញ្ជា​កាំ​មេ​រ៉ា​១​ឈុត​,​ទូរ​ទស្ស​ន៌​២​គ្រឿង និង​ផ្ទះ​ប្រជាពល​រដ្ឋ​ដែល​នៅ​ជុំវិញ​នោះ ក៏​ឆេះ​ទូរទស្សន៍​អស់​ជិត​១០​គ្រឿង​ផងដែរ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់