adverise with khmeread 3578208a e99b 4356 b4e7 142f6a500f8b

CMAC​ យក​គ្រាប់​មិន​ទាន់​ផ្ទុះ​៣​គ្រាប់​នៅ​ចង្កេះភ្នំ​ព្រះរាជ​ទ្រព្យ​

    កណ្តាល ៖ មន្ត្រីប៉ូលិស​ខេត្តកណ្តាល​បាន​ដាស់តឿន​ប្រជាពលរដ្ឋ​ថា បើ​ឃើញ​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​សូមមេត្តា​រូតរះ​រាយការណ៍​ភ្លាម​ទៅ​មន្ត្រីប៉ូលិស​ប៉ុស្តិ៍​មូលដ្ឋាន​ជាបន្ទាន់ ហាម​ដាច់ខាត​យក​វត្ថុ​រឹង​យកទៅ​វាយ ឬ​ដំព្រោះ​គ្រោះថ្នាក់​ដល់​អាយុជីវិត​។​

    ជាក់ស្តែង​នៅ​ព្រឹក ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០១៦ ប៉ូលិស​ស្រុក​ពញាឮ សហការ​ជាមួយ​មន្ត្រី​ជំនាញ នៃ​មជ្ឈមណ្ឌល​ជាតិ​កម្ចាត់មីន​កម្ពុជា ហៅ​កាត់​​ CMAC ចុះទៅ​ប្រមូល​គ្រាប់​យុទ្ធ​​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ចំនួន​៣​គ្រាប់​ចេញពី​ត្រង់ចំណុច​ចង្កេះភ្នំ​ព្រះរាជ​ទ្រព្យ ស្ថិតក្នុង​ភូមិ​ភ្នំ ឃុំ​ផ្សារ​ដែក ស្រុក​ពញា​ឭ ដើម្បី​កុំ​ឲ្យ​គ្រាប់​ទាំងនេះ​ផ្ទុះ​បង្ក​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ចូលទៅ​តំបន់​នោះ​។​

    មន្ត្រី​ជំនាញ នៃ​មជ្ឈមណ្ឌល​ជាតិ​កំចាត់មីន​កម្ពុជា​និយាយថា គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ចំនួន​៣​គ្រាប់ ដែល​ត្រូវបាន​ប្រមូល​ចេញពី​ចង្កេះភ្នំ​ព្រះរាជ​ទ្រព្យ​នៅ​ព្រឹក​នេះ​រួមមាន​ ៖ គ្រាប់​ប្រភេទ​៨០​មី​លី​ម៉ែត្រ​ចំនួន​១​គ្រាប់ ,​គ្រាប់​ប្រភេទ​៦០​មី​លី​ម៉ែត្រ​ចំនួន​១​គ្រាប់ និង​គ្រាប់​ប្រភេទ​M២៣​ចំនួន​១​គ្រាប់​ផងដែរ។ គ្រាប់​ទាំងនេះ​វា​នៅ​មានគុណ​ភាពល្អ​នៅឡើយ ប្រសិនបើ​មាន​អ្វី​ធ្ងន់​ធ្លាក់​លើ​វា ឬក៏​យក​វត្ថុ​រឹង​វាយ​ទៅលើ​វា វា​នឹង​ផ្ទុះឡើង បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​ជាក់​ជាមិនខាន។​

    គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​នេះ​ត្រូវបាន​ប្រជាពលរដ្ឋ​ដើរ​ប្រទះឃើញ ក៏​រាយការណ៍​មក​សមត្ថកិច្ច​មូលដ្ឋាន ទើប​សមត្ថកិច្ច​រាយការណ៍​បន្ត​ទៅកាន់​មន្ត្រី​ជំនាញ​CMAC ដើម្បី​ចុះមក​ប្រមូល​យកទៅ​រក្សាទុក​កន្លែង​មាន​សុវត្ថិភាព៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់