ពោធិសាត់ ៖ ជនសង្ស័យម្នាក់ត្រូវបានប៉ូលិសស្រុកកណ្តៀងឃាត់ខ្លួនកាលពីព្រលប់ថ្ងៃ២៨ ខែមេសា ឆ្នាំ២០១៦ បន្ទាប់ពីបានធ្វើសកម្មភាពលួចយកម៉ូតូមួយគ្រឿង។
ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ ង៉ូវ សេះហោះ ហៅឆ្លូញ ភេទប្រុស អាយុ២២ឆ្នាំរស់នៅភូមិពោធិអណ្តែត ឃុំកញ្ជរ ស្រុកកណ្តៀងខេត្តពោធិសាត់រួម និងវត្ថុតាងម៉ូតូ០១គ្រឿងនៅចំណុចភូមិរាំងទិលឃុំរាំងទិលស្រុកកណ្តៀងពាក់ព័ន្ធករណីចោរកម្មលួចម៉ូតូកាលពីថ្ងៃ២៦ ខែមេសា ឆ្នាំ២០១៦ ម៉ោង០៦ និង៣០នាទីល្ងាចនៅភូមិព្រែកត្របែកឃុំកញ្ជរស្រុកកណ្តៀងម៉ូតូម៉ាកហុងដាសេ125ពណ៌ខ្មៅស្លាកលេខ ព.ស1E-8810។
ចំណែកម្ចាស់ឈ្មោះ ងួន សុខឃី ប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិសំរោង ឃុំកញ្ជរ ស្រុកកណ្តៀង។ ករណីយនេះប៉ូលិសបានបំពេញបែបបទចាត់ការតាមនិតិវិច្បាប់៕
