adverise with khmeread 6024e463 0dc8 47aa bdd7 dc0891052e08

សត្វ​ស្វា​ខ្មៅ​កម្រ​ឃើញ​ងាប់​ជាច្រើន​នៅ​ខេត្តបាត់ដំបង​ដោយសារ​អត់​ទឹក​

       បាត់ដំបង ៖ សត្វ​ស្វា​ខ្មៅ​ជាច្រើន​ក្បាល​បាន​ដេក​ងាប់​ប្រមាណ​ជាង ៣០​ក្បាល​នៅ​ថ្ងៃទី ២៨ ខែមេសា ជា​បន្តបន្ទាប់​នៅ​តំបន់បឹង​ស្នោ បឹង​រណ្តៅ​គ្រាប់បែក និង​បឹង​ត្រោះ ដែល​រាំងស្ងួត​តាំងពី​មាន​ភ្លើង​ឆេះ​ព្រៃ​នៅ​ចំណុច​ម្តុំ​វាល​ដូន​អំ ឃុំ​ព្រែក​លួង ស្រុក​ឯក​ភ្នំ ចំងាយ​៤០​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្តបាត់ដំបង កាលពី​សប្តាហ៍​មុន​។​

       មូល​ហេតុដែល​ធ្វើអោយ​សត្វ​ស្វា​ទាំងនេះ​ដេក​ងាប់ គឺ​ដោយសារតែ​ពួកវា​បាន​រត់​ភៀសខ្លួន​ពី​តំបន់​ដែលមាន​ភ្លើង​ឆេះ​ព្រៃ មករក​ជម្រក និង​រក​ទឹក​ផឹក។ តែដោយសារ​ឆ្នាំនេះ​មាន​ភាពរាំងស្ងួត​ខ្លាំង ធ្វើឱ្យ​បឹងបួ​តូចៗ​មួយចំនួន​ត្រូវ​រាំងស្ងួត​អស់​ទើប​ធ្វើឱ្យ​សត្វ​សា្វ​ទាំងនោះ​ដេក​ងាប់​ដោយសារ​អត់​ទឹក និង​ក្តៅ​ខ្លាំង​ពុំមាន​ជម្រក​ជ្រក​បាន​។​

       នេះ​បើតាម​ការរៀប​រាប់រប​ស់លោក ហោ សំអាត ​ដែលជា​តំណាង​សហគមន៍​នេសាទ​ស្តី​ក្រោម​រហាល់​សួង ឃុំ​ព្រែក​ហ្លួង ស្រុក​ឯក​ភ្នំ ក្នុង​ខេត្តបាត់ដំបង​។​

       រូបថត និង​វិ​ដេ​អូ​របស់លោក​ហោ សំអាត​ជាច្រើន ដែល​បាន​បង្ហោះ​ក្នុង​បណ្តាញ​សង្គម Facebook បាន​រៀបរាប់​ពី​មូល​ហេតុដែល​ស្វា​នេះ​ងាប់ និង​ពី​សកម្មភាព​សហគមន៍​ចុះទៅ​ជួយ​ធ្វើ​ថ្លុក​សប្ប​និ​ម្ម​ត​សម្រាប់​ឱ្យ​សត្វ​ស្វា​ដែល​កំពុង​សែ្វ​ងរ​ក​ទឹក​ផឹក​។​

       នៅ​តំបន់​វាល​ដូន​អំ​នេះ​ពីមុនមក​មិនមាន​ភ្លើង​ឆេះ​ព្រៃ​ច្រើន​នោះទេ តែ​ឆ្នាំនេះ​ភ្លើង​ឆេះ​ព្រៃ​ស្ទើ​តែ​ទាំងអស់ ដែល​ធ្វើឱ្យ​សត្វព្រៃ​រត់ចេញ​ទៅរក​ទី​ដែលមាន​ជម្រក ជាពិសេស​គឺ​ទឹក​ផឹក​។​

       បើទោះបីជា​កន្លែង​ភាគច្រើន​នៅ​តំបន់​វាល​ដូន​អំ ស្ទើ​តែ​គ្មាន​ទឹក​នៅក្នុង​បឹងបួរ​មួយចំនួន​ក្តី តែ​សហគមន៍​នេសាទ​មួយ​នេះ​បានធ្វើ​ការថែរក្សា និង​អភិរក្ស​ព្រៃ​សហគមន៍​ឋិត​ក្នុង​តំបន់ រាំង​ពេនបីត​។ តំបន់​នេះ​ក្លាយជា​ជម្រក​សត្វព្រៃ​ដូចជា​សត្វ​ស្វា​ខ្មៅ​កម្រ​នេះ រត់​ចេញពី​ភ្លើង​ឆេះ​ព្រៃ​ទៅរក​ទឹក​ផឹក និង​រក​ចំណីអាហារ​៕ ​ប្រភព ៖ Prohm Ratanak

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់