adverise with khmeread A9493adb c8b4 4f03 b699 a535fcb365a2

វ៉ៃខ្នោះ​ប្តី​កំហូច​បំផ្លិចបំផ្លាញ​ផ្ទះ​

      កំពត ៖ បុរស​ជា​ប្តី​ម្នាក់​ត្រូវបាន​ប៉ូលិស​ស្រុក​អង្គរជ័យ​​ ខេត្តកំពត​ ឃាត់ខ្លួន បន្ទាប់ពី​បាន​ប្រើ​ហិង្សា​វាយបំផ្លាញ​ផ្ទះ​ខ្លួនឯង​អស់​មួយចំនួន​វាយ​ក្បាល​ប្រពន្ធ​រយះ រួចមក។​

      ប៉ូលិស​និយាយថា កាលពី​ថ្ងៃទី ២៨ ខែមេសា ឆ្នាំ​២០១៦ មាន​ករណី​ហិង្សា​មួយ​កើតឡើង​នៅ​ភូមិ​អូរ​ម្កាក់ ឃុំ​ដំបូក​ខ្ពស់ ជនបង្ក​ឈ្មោះ​ ឃុ​ត ច​ន ភេទ​ប្រុស អាយុ៤៥​ឆ្នាំ (​ប្តី​) ជនរងគ្រោះ​ត្រូវជា​ប្រពន្ធ​ឈ្មោះ ខៀវ ស៊ី​លន់ ភេទ​ស្រី អាយុ៤០​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ រងរបួស​បែកក្បាល​ប្រពន្ធ​ខាង​ធ្វេ​ង។ ចំពោះ​មូល​ហ​តុ​យ៉ាងណា​នោះ​សមត្ថកិច្ច​កំពុងធ្វើការ​សាកសួរ និង​ដោះស្រាយ​ទៅតាម​នីតិវិធី​ច្បាប់។​

      ប៉ូលិស​និយាយថា នៅ​ម៉ោង១​រសៀល​មាន​ករណី​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ខ្លួនឯង​នៅ​ភូមិ​ស្បូវ​អណ្តែត ឃុំ​ដំបូក​ខ្ពស់ ជនបង្ក​ឈ្មោះ កែវ កឿង ភេទ​ប្រុស អាយុ៣៧​ឆ្នាំ (​ប្តី​)។ ចំណែក​ជនរងគ្រោះ​ត្រូវជា​ប្រពន្ធ​ឈ្មោះ ម៉ី ឡី ភេទ​ស្រី អាយុ៤៣​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ទ្រព្យ​ដែល​បាន​ខូចខាត​មាន ៖ ពាងទឹក​ចំនួន ០៤ ចានឆ្នាំង​ទាំងអស់ ផ្ទះមួយ​ចំហៀង ជ​ណ្តើ​រទាំង​ស្រុង ជង្រុក​ស្រូវ បង្អួច ឯកសារ​សម្រាប់​កូន​រៀន​ទាំងអស់ និង​សម្ភារៈ​មួយចំនួនទៀត។​

      សូមបញ្ជាក់ថា​ភាគី​ទាំងពីរ​នាក់​បាន​ដោះស្រាយ​ចែកទ្រព្យ​សម្បត្តិ​គ្នា​រួច​ហើ​យ៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់