adverise with khmeread 126e4134 c25f 4e8f 98a6 a95730b8e9f0

បុរស​ម្នាក់​នាំ​សង្សា​ទៅ​អង្គុយ​សាក​សង នៅ​កន្លែង​ស្ងា​ត​ត្រូវ​ក្រុមចោរ​ភ្ជង់​យក​ម៉ូតូ​

    ភ្នំពេញ ៖ បុរស​ម្នាក់ និង​សង្សារ​ត្រូវបាន​ក្រុមចោរ​២​នាក់ មក​ភ្ជង់​កាំភ្លើងខ្លីប្លន់​យក​ម៉ូតូ​ម៉ាក FTR ទៅ​បាត់ខណ​:​ដែល​ពួកគេ​កំពុង​អង្គុយ​សាក​សង​គ្នា​យ៉ាង​ផ្អែមល្ហែម​កណ្តាលវាល​ទី​ងងឹត ជិត​បូរី​អង្គរ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ នៅវេលា​ម៉ោងជាង​៧​យប់​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០១៦​នេះ​។​

    ម៉ូតូ​ដែល​ក្រុមចោរប្លន់​យកទៅ​នោះ​មាន​ម៉ាក FTR ពណ៌ ពាក់​ស្លាក​លេខ​ភ្នំពេញ ​1FC-7755 ដោយឡែក​ក្រុមចោរ​មាន​គ្នា​២​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ MSX មិន​ចាំ​ស្លាក​លេខ ប្រើ​កាំភ្លើងខ្លី​មួយ​ដើម​។​

    ប្រភព​បានឱ្យដឹងថា ក្រោយ​មាន​ករណីនេះ​កើតឡើង កម្លាំង​ប៉ូលិស​មូលដ្ឋាន​ក្រោម​បញ្ជា​ពី​លោក ម៉ក់ ហុង អធិការ​ប៉ូលិស​ខណ្ឌ​បាន​ចុះទៅ​សួរនាំ​ភ្លាមៗ ហើយ​នាំយកទៅ​សាកសួរ និង​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ​ដើម្បី​ធ្វើការ​ស្រាវជ្រាវ​បន្តទៀត​៕​

adverise with khmeread

មតិយោបល់