adverise with khmeread 1a

បើក WiFi ទូរស័ព្ទ​ចោល​ពេលយប់​ធ្វើឱ្យ​ភ្ញាក់ឡើង​អស់កម្លាំង និង​កើត​ជំងឺ​ជាច្រើន​មុខ​ទៀត​

    ​រាប់​ចាប់ពី​ការប្រើ​កុំព្យូទ័រ​និង​ទូរស័ព្ទដៃ​រហូតដល់​ការ​ទស្សនា​ភាពយន្ត​អន​ឡាញ​និង​លេង​ហ្គេម​អន​ឡាញ បច្ចេកវិជ្ជា​ឥត​ខ្សែ​បាន​វិ​វ​ឌ្ឍ​រីកចម្រើន​យ៉ាងខ្លាំង និង​ធ្វើឱ្យ​ជីវិត​កាន់តែ​ងាយស្រួល​។ ទោះយ៉ាងណា WiFi មាន​ផលប៉ះពាល់​គ្រោះថ្នាក់​ដែល​អាចធ្វើឱ្យ​មនុស្ស​ធ្លាក់ខ្លួន​ឈឺ​បាន​។ 

​    ​សញ្ញា​របស់ WiFi ខុសគ្នា​ពី​រលកសញ្ញា​របស់​វិទ្យុ និង​ទូរទស្សន៍ ព្រោះ​រលកសញ្ញា WiFi មាន​កម្លាំង​គ្រប់គ្រាន់​ដើម្បី​ទម្លុះ​ជញ្ជាំង​បេតុង​រឹងមាំ​មួយ​បាន​។ 

​    ​នេះហើយ​ជាហេតុ​ផល​ដែល​អ្នកជំនាញ​សុខភាព​ជឿថា ចំហាយ​វិទ្យុសកម្ម​របស់ WiFi មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ចំពោះ​សុខភាព​របស់​មនុស្ស និង​បង្កឱ្យមាន​បញ្ហា​សុខភាព​រយៈពេល​យូរអង្វែង​។ 

​     ដំណើរការ​ប៉ះពាល់​រប​ស់ WiFi គឺមាន​សភាព​យឺត​ប៉ុន្តែ​គ្រោះថ្នាក់ ហើយ​អ្នកជំនាញ​សុខភាព​សាធារណៈ​ជាច្រើន​ជឿជាក់​យ៉ាង​មុតមាំ​ថា យើង​នឹង​ប្រឈម​នឹង​ការកើត​ជំងឺមហារីក​ក្នុង​អនាគត​ដ៏​ខ្លី ដោយសារតែ​ការប្រើប្រាស់​ទូរស័ព្ទដៃ និង​ការប៉ះពាល់ WiFi ច្រើន​លើសលប់​ពេក​។ 

​    ​លោក​វេជ្ជបណ្ឌិត David Carpenter មកពី​សាលា​ជំនាញ​សុខភាព​សាធារណៈ​នៃ​សាកលវិទ្យាល័យ State University of New York បាន​និយាយថា WiFi បង្ក​ហានិភ័យ​សុខភាព​យូរអង្វែង និង​បង្ក​ជំងឺ​ជាច្រើន​ដោយសារតែ​ចំហាយ​វិទ្យុសកម្ម​។ 

​    ​លោក​បន្តថា "​ចំហាយ​វិទ្យុសកម្ម​បាន​ទម្លុះ​ចូល​រាងកាយ​មនុស្ស និង​ប៉ះពាល់​ភ្នាស​កោសិកា​ជាច្រើន ជាហេតុ​បង្ក​ឱ្យ​កោសិការ​បាត់បង់​សមត្ថភាព​បំពេញ​មុខងារ​យូរៗ​ម្តង​។ វា​ក៏​រំខាន​ដល់​ថាមពល​រាងកាយ​ផងដែរ ដោយ​ធ្វើឱ្យ​ភ្ញាក់ឡើង​មាន​អារម្មណ៍​អស់កម្លាំង ស្ត្រេ​ស៍ និង​ខ្សោយ​ប្រព័ន្ធ​ភាពស៊ាំ​។ ហើយ​វា​ជា​មូលហេតុ​ចម្បង​នៃ​ការឈឺ​ក្បាល វិលមុខ ថប់​អារម្មណ៍ ពិបាក​ផ្តោត​ស្មារតី និង​បាត់បង់​ការចងចាំ​"​។ 

​    ​ជាងនេះទៅទៀត WiFi ក៏បង្ក​ឱ្យ​បាក់​ទឹកចិត្ត ហឹ​ង​ត្រចៀក បេះដូង​លោត​ខុស​ចង្វាក់ កើត​ជំងឺមហារីក​ឈាម ខូច DNA បំផ្លាញ​ខួរក្បាល និង​ឈឺ​សាច់ដុំ ។​ល​។ 

​    ​ដូច្នេះ​ពេល​គេង​យប់​ឡើង​លោកអ្នក​មិនគួរ​បើក WiFi ចោល​នោះឡើយ​។  លោកអ្នក​នឹងមិន​អាច​ចៀស​ផុតពី​ជំងឺ​ណាមួយ​ក្នុងចំណោម​ជំងឺ​ដែល​បាន​រៀបរាប់​នោះឡើយ ប្រសិនបើ​រក្សា​ទម្លាប់​នេះ​រាប់​ខែ​ឆ្នាំ​៕ 

adverise with khmeread
ប្រភព៖ ហ៊ែ​ល​ស៊ី​វ៉េ​អោ​ហ្វ​ឡាយ​

អ្នកនឹងចូលចិត្ត

មតិយោបល់