adverise with khmeread Untitled 1

វិធី​ធ្វើឱ្យ​ថ្នាំងដៃ​និង​កែងដៃ​ខ្មៅ​ប្រែជា​សបែប​ធម្មជាតិ​

    ​មាន​កត្តា​ច្រើនណាស់​ដែល​ធ្វើឱ្យ​ថ្នាំងដៃ និង​កែងដៃ​ខ្មៅ​។ តំបន់​ទាំងនេះ​គឺជា​កន្លែង​ដែល​ឧស្សាហ៍​កកិត​ខ្លាំងជាងគេ​បំផុត​។ អំឡុង​ការសរសេរ ឬ​អង្គុយ​លើ​កៅអី កែងដៃ និង​ថ្នាំងដៃ​តែង​រង​ការ​ប៉ះ​កកិត​ខ្លាំងជាងគេ​បំផុត ជាហេតុ​បណ្តាលឱ្យ​តំបន់​ទាំងនេះ​ប្រែជា​ខ្មៅ​។ ហេតុផល​មួយទៀត​គឺ​បណ្តាលមកពី​ជាតិ​មេឡានីន (Melanin) ក្នុង​រាងកាយ ដែល​បង្កឱ្យមាន​ពណ៌​ស្បែក​ឡើង​ខ្មៅ​ខ្លាំង​។ កាំរស្មី​យូ​វី​របស់​ព្រះអាទិត្យ​គឺជា​អ្នក​ធ្វើឱ្យ​ជាតិ​មេឡានីន​កកើត​ក្នុង​រាងកាយ​។ កោសិកា​ងាប់​ដែល​ប្រមូលផ្តុំ​លើ​ស្បែក បង្ក​ឱ្យ​ថ្នាំងដៃ​ប្រែជា​ខ្មៅ​។ 

​    ​លោកអ្នក​អាច​ស្វែងរក​វិធី​កម្ចាត់​ស្នាម​ខ្មៅ​ទាំងនេះ​តាមបែប​ធម្មជាតិ​យ៉ាង​ងាយ​ដូចខាងក្រោម​៖

​    ​១. ទឹកក្រូច​ភ្លា និង​ស្ករស​
​    ​លាយ​ទឹកក្រូច​ភ្លា ១ គ្រាប់​និង​ស្ករ ១ ស្លាបព្រា​កាហ្វេ​ឱ្យ​សព្វ​រួច​យកមក​ត្រដុស​លើ​កន្លែង​ខ្មៅ​រយៈពេល ៥ ទៅ ១០ នាទី​។ ធ្វើបែបនេះ​បួន​ប្រាំ​ថ្ងៃ​ដើម្បី​ទទួលបាន​លទ្ធផល​ពេញចិត្ត​។ 

​    ​២. ទឹកឃ្មុំ និង​ក្រូច​ភ្លា​
​    ​លាយ​ទឹកឃ្មុំ​មួយ​ស្លាបព្រា​បាយ និង ទឹកក្រូច​ភ្លា ១ គ្រាប់ រួច​ត្រដុស​កន្លែង​ខ្មៅ​ជាំ​រយៈពេល ៥ ទៅ ១០ នាទី​។ ធ្វើបែបនេះ​បួន​ប្រាំ​ថ្ងៃ​ដើម្បី​ឆាប់​ទទួលបាន​លទ្ធផល​។ 

​    ​៣. ប្រេង​អាល់​ម៉ុង (Almond) 
​    ​ម៉ាស្សា​ប្រេង​នេះ​លើ​កន្លែង​ខ្មៅ​មួយសន្ទុះ រួច​ទុកចោល​រយៈពេល ១០ នាទី សឹម​លាង​សម្អាត​ចេញ​។ ប្រេង​នេះ​មាន​ប្រសិទ្ធភាព​លឿន​ជាង​វិធី​ខាងលើ ដោយ​ម៉ាស្សា​តែ​ពីរ​បី​ថ្ងៃ​ប៉ុណ្ណោះ​នឹង​ឃើញ​លទ្ធផល​ជាទី​គាប់ចិត្ត​។ លោកអ្នក​អាច​ដើររក​ទិញ​តាម​ផ្សារ​ទំនើប ឬ​បើ​មិន​អ៊ីចឹង​ទេ​អាច​កុម្ម៉ង់​តាម​អន​ឡាញ​ណាមួយ​ដែល​ស្គាល់​ដោយ​ខ្លួនឯង​៕

adverise with khmeread
ប្រភព៖ ប៊ី​យូ​ធី​គ្លី​ម​

អ្នកនឹងចូលចិត្ត

មតិយោបល់