adverise with khmeread Win a date with brad pitt ftr

ជីវប្រវត្តិសង្ខេបរបស់តារាហូលីវូដ ប្រ៊ែដ ភីត (Brad Pitt)

       ជា​តារាសម្តែងនិងជាផលិតករភាព​យន្តដែលល្បីល្បាញដោយ​សារតែ​ទេព​កោសល្យ​និង​មុខមាត់ស្រស់ស្អាត​របស់លោកនោះ ប៊្រែដ ភីត ​ម្ចាស់​ពាន​ Golden Globe ត្រូវបានគេស្គាល់តាមរយៈ​ការសម្តែង​នៅ​ក្នុង​រឿង “Fight Club” កាលពី​ឆ្នាំ​១៩៩៩។

        ភីត កើតនៅថ្ងៃទី១៨​ខែធ្នូ​ឆ្នាំ​១៩៦៣ នៅ​ក្រុង Shawnee រដ្ឋOhklahoma សហរដ្ឋអាមេរិក និង​ធំធាត់​នៅ​ក្រុងមីសូរី។ ម្តាយ​របស់លោកឈ្មោះ ជេន អេតតា (Jane Etta) ជា​អ្នក​​ប្រឹក្សាយោបល់នៅសាលា ហើយឪពុក​ឈ្មោះ វីលលៀម អាលវីន ភីត (William Alvin Pitt) ជា​អ្នក​គ្រប់គ្រងក្រុមហ៊ុនរថយន្តធំ។

        ភីត មានបងប្អូនបីនាក់ ប្រុសពីរនិងស្រីម្នាក់។ កាលនៅ​សិក្សា​នៅ​វិទ្យាល័​យ Kickapoo  ភីត ចូលចិត្តលេងកីឡា ការពិភាក្សា និងកម្មវិធី​តន្ត្រីរបស់​សាលា​។​ ភីត បានចូលសិក្សានៅសកលវិទ្យាល័យ University of Missouri ទីដែល​លោក​​សិក្សាជំនាញសារព័ត៌មានដែលផ្តោតលើ​ការផ្សាយពាណិជ្ជកម្ម។ យូរៗម្តង លោក​បាន​ចូល​រួមកម្មវិធីសម្តែង។

        បន្ទាប់ពី​ការបង្ហាញមុខជា​ភ្ញៀវបន្តបន្ទាប់​នៅ​ក្នុង​រឿងភាគទូរទស្សន៍ជា​ច្រើន​អំឡុង​ទសវត្សរ៍ឆ្នាំ​១៩៨០ នោះ ភីត ចាប់ផ្តើម​ទទួល​បាន​ការចាប់អារម្មណ៍​ច្រើនជាមួយនឹងឱកាសម្តែង​ក្នុងភាពយន្ត​ “Thelma & Louise” ក្នុងឆ្នាំ​១៩៩១។

        ដោយសារតែ​ការថតរឿង Mr. & Mrs. Smith  ភីត ដែលបាន​រៀបការ​ជា​មួយនឹងតារាស្រី ជេននីហ្វើ អានីស្តុន (Jennifer Aniston) រួចហើយ​ក្នុងពិធីដ៏​អធិកអធម​កាលពីឆ្នាំ​២០០០​នោះ បានជួបជាមួយ​នឹង​ដៃគូបច្ចុប្បន្ន​របស់លោក​គឺ​តារាស្រី អែនជេលីណា ចូលី (Angelina Jolie) ។ ភីត បាន​បោះ​បង់ អានីស្តុន មក​​​ស្រឡាញ់​ ចូលី កាលពីឆ្នាំ​២០០៥ ជាការបែកបាក់មួយ​ដែល​កាសែតជា​ច្រើន​ចាប់​អារម្មណ៍នឹងចុះផ្សាយ​បន្តបន្ទាប់។

ភីត និងភរិយាមុន នាង ជេននីហ្វើ អានីស្តុន

        ភីត ទទួល​ពាន​អូស្កាតារាភាព​យន្ត​ឆ្នើម​ពីរលើកសម្រាប់ការសម្តែង​រឿង “The Curious Case of Benjamin Button” ឆ្នាំ​២០០៨និងរឿង “Moneyball” ឆ្នាំ​២០១១។ កាលពីឆ្នាំ​២០១៤ លោកសម្តែង​នៅក្នុង​ភាព​យន្តបែបសង្គ្រាមរឿង “Fury” ។

        ភីត និង ចូលី មានកូន​ប្រាំមួយនាក់ រួមទាំងកូនប្រុសពីរនាក់និងកូនស្រី​ម្នាក់ដែល​ជា​កូនចិញ្ចឹម៕

ភីតចាប់ផ្តើមសាងអនាគតជាមួយចូលីក្នុងឆ្នាំ ២០០៥ ហើយឥឡូវមានគ្រួសារដ៏ធំមួយ ដែលមានទាំងកូនបង្កើត និងកូនចិញ្ចឹមសរុប ៦ នាក់

adverise with khmeread

មតិយោបល់