ថ្លើមគឺជាសរីរាង្គសម្អាតជាតិពុលសំខាន់ក្នុងរាងកាយ។ រីឯតម្រងនោមជួយច្រោះឈាមឱ្យស្អាត ដូច្នេះតម្រងនោមពិតជារងផលប៉ះពាល់មុនគេដោយសារតែការកើនឡើងនៃជាតិពុលក្នុងរាងកាយ។ សរីរាង្គដទៃទៀតដែលតម្រូវឱ្យធ្វើការសម្អាតជាតិពុលដែរនោះរួមមាន បេះដូង សន្លាក់ និងសួត។ ប៉ុន្តែក្រៅពីសរីរាង្គទាំងនេះ ជាតិពុល និងជាតិអាស៊ីតបានប្រមូលផ្តុំក្នុងជាលិកាពេញរាងកាយទាំងមូល ហើយទាំងនេះក៏ត្រូវការការសម្អាតម្តងម្កាលផងដែរ។
រូបមន្តផ្សំរយៈពេល ៣ នាទីខាងក្រោមនេះគឺជាអ្វីដែលលោកអ្នកត្រូវការដើម្បីសម្អាតជាតិពុលចេញពីរាងកាយ។
* គ្រឿងផ្សំ៖
- ស្ពៃចិន (Celery) ឬ ខិនឆាយធំ ៣ ទងធំៗ
- ជីរវ៉ាន់ស៊ុយ ១ ក្តាប់ដៃ
- ម្នាស់ ២ ចំណិត
* របៀបធ្វើ៖
១. ចិតនិងលាងម្នាស់ឱ្យស្អាត។
២. លាងជីរវ៉ាន់ស៊ុយ និងស្ពៃចិនឱ្យស្អាត។
៣. ដាក់គ្រឿងផ្សំទាំងអស់ក្នុងម៉ាស៊ីនក្រឡុក (អាចប្របាច់ក្រូចឆ្មាមួយចំហៀងចូលបាន ប្រសិនបើចង់)។
៤. បន្ថែមទឹកបន្តិចប្រសិនបើវាខាប់ពេក។
៥. ផឹកវា ១ កែវពេលព្រឹកមុនពិសាអាហារ និងពេលល្ងាច ១ កែវមុនពិសាអាហារ។
៦. ផ្សំម្តងផឹកបានម្តងប៉ុណ្ណោះ ដូច្នេះមួយថ្ងៃត្រូវផ្សំពីរដង។ យូរៗផឹកម្តងនៅពេលមានអារម្មណ៍ថាក្នុងខ្លួនកើនជាតិពុលច្រើន (ចន្លោះ ២ សប្តាហ៍ម្តងជាជម្រើសល្អបំផុត)៕
