adverise with khmeread 0

ប្រការគួរចៀសវាងកុំឱ្យឡើងសាច់ដុំកំភួនជើង និងរបៀបហាត់ប្រាណដើម្បីបានកំភួនស្រឡូនស្អាត!

​    ​កំភួនជើង​ជា​ផ្នែក​មួយ​នៃ​សម្រស់​របស់​នារី​។ នៅពេល​លោក​អ្នកមាន​កំភួនជើង​រីក​ធំ ឬ​មាន​សាច់ដុំ​កំភួនជើង លោកអ្នក​ច្បាស់​ជា​នៅ​មិន​សុខ ដេក​មិន​លក់ និង​បារម្ភ​រៀងរាល់ថ្ងៃ​។ ដើម្បី​កុំឱ្យ​កំភួនជើង​មាន​សភាព​អាក្រក់​មើល​បែបនេះ​លោកអ្នក​អនុវត្តតាម​កា​រ​ណែនាំ​ខាងក្រោម​៖ 

​    ​១. កុំ​ដើរ​យូរពេក ហក់លោត​ខ្លាំងពេក ឈរ​ពាក់​ស្បែកជើងកែងចោត​យូរពេក ឬ​ឈរ​ពេញ​មួយថ្ងៃ​។​
​    ​២. កែសម្រួល​ឥរិយាបថ​របស់​អ្នក មិន​ថា​អង្គុយ​ឬ​ឈរ គឺ​ត្រូវ​ពើងទ្រូង​ឱ្យ​ត្រង់ និង​ដាក់​ជើង​ឱ្យ​រាប​សើ្ម​នឹង​ឥដ្ឋ កុំ​ជុច​ជើង​ទល់​ឥដ្ឋ ដែល​អាចធ្វើឱ្យ​សាច់ដុំ​កំភួនជើង​រីក​កាន់តែ​ធំ​។ 
​    ​៣. ចៀសវាង​អាហារ​សម្បូរ​ស្ករ ភី​ហ្សា ដំឡូងបារាំង ទឹកក្រូច​ជាតិ​ហ្គាស តែ​ត្រូវ​ងាក​មក​ទទួលទាន​សាច់​ដែលមាន​ជាតិ​ខ្លាញ់​ទាប បន្លែ ផ្លែឈើ គ្រាប់​ធុញ្ញ​ជាតិ ទឹកដោះគោ ។​ល​។​

​    ​សូមទស្សនាវីដេអូអំពីរបៀបហាត់ប្រាណដើម្បីបានជើងស្អាត​៖

 

adverise with khmeread
ប្រភព៖ កាប់​ខាវ​

អ្នកនឹងចូលចិត្ត

មតិយោបល់