adverise with khmeread Ef807a96 bc9b 4fd7 a5cd 0d49ef6d0fff

ប្អូនប្រុស​វាយ​បងស្រី ប្តឹង​ឱ្យ​ប៉ូលិស​ចាត់ការ​តាមច្បាប់​

    កណ្ដាល ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ស្រុក​ខ្សាច់កណ្តាល​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៩​កន្លះ​យប់​ថ្ងៃទី​២៨ ខែ​មេសា ​ឆ្នាំ​២០១៦​នៅ​ចំណុច​ភូមិ​ព្រែក​ថ្មី ឃុំ​ជ​យ័​ធំ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល បន្ទាប់ពី​បាន​ប្រើ​ហិង្សា​វាយ​បងស្រី​របស់ខ្លួន។​

    ប៉ូលិស​និយាយថា  ជនរងគ្រោះ​ឈ្មោះ ​ហៃ ថេ​ង ភេទ​ស្រី​ អាយុ៣៨​ឆ្នាំ​ ជនជាតិខ្មែរ​មុខ​របរ​កសិករ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ របួសស្នាម​ហើម​ពកថ្ងាស់​០១​កន្លែង។​

    ចំណែក​ជនល្មើស​ឈ្មោះ​ ហៃ អូន ភេទ​ប្រុស អាយុ៣៥​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ​កសិករ នៅ​ភូមិ​ឃុំ​កើត ហេតុ​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃទី​២៨​ មេសា​ ឆ្នាំ​២០១៦ ​វេលា​ម៉ោង​៩ ​និង​៣០​នាទីឈ្មោះ ហៃ អូន ជា​ប្អូន​ជនរងគ្រោះ បាន​សួរ​បងស្រី​ខ្លួន​រឿងឈ្មោះ អា​លាភ វា​ទៅ​បេះ​ឈូក​ខ្លួន ពេល​ហៅ​សួរនាំ​នោះ ជនរងគ្រោះ​មិន​ព្រម​បើក ទ្វារ​ឲ្យ​ក៏មានទំនាស់​ពាក្យសំដី​គ្នា​ដោយ​ជន ល្មើស យក​អង្កត់អុស​វាយ​ទ្វារផ្ទះ​ជនរងគ្រោះ​បណ្តាល​ឲ្យ​បែក​ក្តារ​បន្តិច។​

     បន្ទាប់មក​ជនរងគ្រោះ​បាន​រាយការណ៍​មក​ប្រាប់​ប៉ូលិស​ប៉ុស្តិ៍​ឲ្យ​ជួយ​អន្តរាគមន៍ ហើយកម្លាំង​ប៉ុស្តិ៍​ទៅដល់​ជនរងគ្រោះ​បើក ទ្វារ ពេលនោះ​អ្នក​ទាំងពីរ ជជែក​គ្នា​ស្រាប់ តែ​ជនរងគ្រោះ​ទះកំផ្លៀង​ជនល្មើស​០១​ដៃ។ ភ្លាមនោះ​ជនល្មើស​វ៉ៃ​ជនរងគ្រោះ​១​ដៃ បណ្តាល​ពកថ្ងាស់ ពេលនោះ​កម្លាំង​ប៉ុស្តិ៍​ក៏​បំបែក​ឲ្យ​ទៅផ្ទះ​រៀងខ្លួន។​

     លុះ​នៅ​ថ្ងៃទី​២៩​ ខែមេសា​ ឆ្នាំ​២០១៦ ​ម៉ោង​៨ ​និង​៣០​នាទី ជន​រង គ្រោះ​បានមក​ដាក់ពាក្យ​​​បណ្តឹង​នៅ​ប៉ុស្តិ៍​ជ័យ​ធំ ឲ្យ​អនុវត្ត​តាមច្បាប់។ កម្លាំង​ប៉ុស្តិ៍​ចុះ​ស្រាវជ្រាវ​និង​ឃាត់ខ្លួន​ជនល្មើស បញ្ជូនមក​អធិការ​ដ្នា​ន​ប៉ូលិស​ស្រុក​ចាត់ការ​តាម​នីតិវិធី៕
           

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់