adverise with khmeread De0ee009 d85f 494b 804e 08022569fb12

បើករថយន្ត​បុក​បង្គោល​ភ្លើង ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​

     កណ្តាល ៖ លោកស្នងការ​ប៉ូលិស​ខេត្តកណ្តាល​បាន​អប់រំ​ដល់​ប្រជាពលរដ្ឋ​ថា "​បើក​យឺត​បាន​យឺត​ខ្លះទៅ​លោក​ប្អូន ក្នុងភូមិ ក្នុង​ទីប្រជុំជន បើក​លឿន​វា​គ្រោះថ្នាក់​ណាស់ ប្រសិនបើ​គ្រោះថ្នាក់ ខូច​ទាំង​របស់ របួស​ទាំង​មនុស្ស ខាត​ទាំង​ពេលវេលា​..."។​

     លោក​ឧ​ត្ត​ម​សេនីយ៍​អ៊ា​វ ចំរើន ស្នងការ​ប៉ូលិស​ខេត្តកណ្តាល​បានលើកឡើង​ខាងលើនេះ​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​បុក​បង្គោល​ភ្លើង​ធ្វើអោយ​ខូចខាត​ទ្រព្យសម្បត្តិ​រដ្ឋ​ដែល​កើតឡើង​នា​ថ្ងៃទី​២៩ ​ខែមេសា ​ឆ្នាំ​២០១៦ វេលា​ម៉ោង៩ ​និង​១០​នាទី​យប់ ត្រង់ចំណុច​មុខ​មន្ទីរ គណបក្ស ប្រជាជន​ខេត្តកណ្តាល លើផ្លូវ​លេខ​១០២ ស្ថិតក្នុង​ភូមិ​ដើម​មៀន សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​

     ប៉ូលិស​និយាយថា គ្រោះថ្នាក់​នេះ​បង្កឡើង​ដោយ​រថយន្ត​ម៉ាក ​Lexus RX300 ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ 2N-8711​អ្នកបើកបរ​ឈ្មោះ ​នេ​ត សុ​ខៈ ភេទ​ប្រុស អាយុ​ប្រហែល​២៥​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ទួល​រកា សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ បើកបរ​ក្នុងទិសដៅ​ពី​លិចទៅ​កើត​មកដល់​ចំណុច​ខាងលើ​បាន​ជ្រុល​ទៅបុក​បង្គោល​ភ្លើង​នៅ​ខាងឆ្វេង​ផ្លូវ​រួច​រថយន្ត​បាន​បើក​បន្ត​រហូតដល់​មុខ​សាលាក្រុង​តាខ្មៅ​ទើប​ឈប់​ហើយ​ត្រូវបាន​សមត្ថកិច្ច​ឃាត់​រថយន្ត​នឹង​អ្នកបើកបរ​យកមក​អធិការដ្ឋាន​ប៉ូលិស​ក្រុង​តាខ្មៅ​ដើម្បី​ធ្វើតាម​នីតិវិធី​។​

     ប៉ូលិស​បន្តថា ករណីនេះ​មិន​បណ្តាលឱ្យមាន​អ្នកណា​រងរបួស​ឡើយ ហើយ​ករណី​គ្រោះថ្នាក់​ខាង​បណ្តាលមកពី​អ្នកបើកបរ​ខ្វះ​ការប្រុងប្រយ័ត្ន ចំណែក​អ្នកបើកបរ​ត្រូវបាន​ឃាត់​បណ្តោះអាសន្ន​ដើម្បី​កសាង​សំណុំរឿង​តាម​និ​វិធី​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់